ព័ត៌មានជាតិ
គិតត្រឹមម៉ោង១២៖៣០នាទីថ្ងៃត្រង់នេះ អ្នកបាត់បង់ជីវិតឡើងដល់ ៩នាក់ ជួយសង្គ្រោះបាន ៤នាក់ និងបាត់ខ្លួន ២នាក់ទៀត
BY Khmernote Media
October 14, 2022
ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ បានចេញព័ត៌មានបន្ថែមឱ្យដឹងថា គិតមកត្រឹមថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១២៖៣០នាទីថ្ងៃត្រង់ កម្លាំងចម្រុះ និងក្រុមការងារចុះរុករកសពជនរងគ្រោះបានចំនួន ០១នាក់ បន្ថែមទៀត ឈ្មោះ សុវត្ថិ សក្ខិណា ភេទស្រី អាយុ១៣ឆ្នាំ មុខរបរសិស្ស។

រកឃើញសរុបចំនួន ១៣នាក់ បង់ជីវិតចំនួន ០៩នាក់ (ស្រី០២នាក់)។ នៅសល់ចំនួន ០២នាក់ ស្រី០១នាក់ មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ មាស សុវណ្ណរាជ ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរសិស្ស
២-ឈ្មោះ រី ស្រីលីន អាយុ ១២ឆ្នាំ ភេទស្រី មុខរបរសិស្ស។ បច្ចុប្បន្ន កម្លាំងចម្រុះបានបន្តស្រាវជ្រាវរុករកជនរងគ្រោះដែលបាត់ខ្លួនបន្តទៀត ៕



ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល – Police Commissariat Of Kandal Province