ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    លិចទូកចម្លងដឹកកូនសិស្ស អ្នកបាត់បង់ជីវិតឡើងដល់១០នាក់ ខណៈពេលនេះក្រុមជួយសង្គ្រោះកំពុងបន្តរកជនរងគ្រោះបាត់ខ្លួនម្នាក់ទៀត

    BY Khmernote Media October 14, 2022
    លិចទូកចម្លងដឹកកូនសិស្ស អ្នកបាត់បង់ជីវិតឡើងដល់១០នាក់ ខណៈពេលនេះក្រុមជួយសង្គ្រោះកំពុងបន្តរកជនរងគ្រោះបាត់ខ្លួនម្នាក់ទៀត

    ខេត្តកណ្តាល៖ គិតត្រឹមម៉ោង១៖៤០នាទី នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ ក្រុមជួយសង្គ្រោះបានបញ្ជាក់ថា ជនរងគ្រោះដែលបាត់បង់ជីវិត និងបានរកឃើញសពកើនឡើង ១០នាក់ហើយ ខណៈ៤នាក់ត្រូវបានជួយសង្គ្រោះរួចផុតពីសេចក្តីស្លាប់ និង១នាក់ទៀតកំពុងបន្តបាត់ខ្លួន។

    កម្លាំងចម្រុះ និងក្រុមការងារ បានចុះរុករកសពជនរងគ្រោះបានចំនួន០១នាក់ បន្ថែមទៀត ឈ្មោះ រី ស្រីលីន ភេទស្រី អាយុ១២ឆ្នាំ មុខរបរសិស្ស មកដល់ពេលនេះបានរកឃើញសរុបចំនួន ១៤នាក់ ស្លាប់១០នាក់ (ស្រី០៣នាក់)។ នៅសល់ចំនួន០១នាក់ ឈ្មោះ មាស សុវណ្ណរាជ ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរសិស្ស បច្ចុប្បន្ន កម្លាំងចម្រុះបានកំពុងបន្តស្រាវជ្រាវរុករកជនរងគ្រោះដែលបាត់ខ្លួន ៕

    ប្រភព៖ លោក Sorn Sopheak-ស៊ន សុភក្រ្ត

    Share This Post: