ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឧបទ្ទវហេតុលិចទូកដរ៖ ​សាក​សព​កុមារា​ចុង​ក្រោយ​ ឈ្មោះ​ មាស​ សុវណ្ណរាជ អាយុ១៣ឆ្នាំ ត្រូវ​បាន​រកឃើញ​

    BY Naren October 15, 2022
    ឧបទ្ទវហេតុលិចទូកដរ៖ ​សាក​សព​កុមារា​ចុង​ក្រោយ​ ឈ្មោះ​ មាស​ សុវណ្ណរាជ អាយុ១៣ឆ្នាំ ត្រូវ​បាន​រកឃើញ​

    (កណ្តាល)៖ ​សាក​សព​ចុងក្រោយកុមារា​ ឈ្មោះ​ មាស​ សុវណ្ណរាជ​ អាយុ​១៣ឆ្នាំ​ ​ ត្រូវ​បាន​រកឃើញ​ហើយ​ គិត​មក​ត្រឹម​ថ្ងៃ​ទី១៥​ ខែ​តុលា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​៦:១៥នាទី​ព្រឹក​។

    ដូច្នេះ ក្នុងរយៈពេល​០២យប់ ០៣ ថ្ងៃ គិតចាប់ពីយប់ថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ នៃកិច្ចសហប្រតិបត្តិការស្រាវជ្រាវសង្គ្រោះជនរងគ្រោះក្នុងឧបទ្ទវហេតុលិចទូកដរ ស្ថិតនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល​ បាន ស្រាវជ្រាវរុករកជនរងគ្រោះចំនួន១៥នាក់ ស្រី០៤នាក់ (ស្លាប់១១នាក់ ស្រី០៣នាក់) មានដូចខាងក្រោម៖
    -ជួយសង្គ្រោះបានចំនួន០៤នាក់ ស្រី០១នាក់ រួមមាន៖
    ១-ឈ្មោះ ថេត គន្ធី ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ កម្មករបើកទូកដរ
    ២-ឈ្មោះ វណ្ណី រដ្ឋា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ កម្មករបើកទូកដរទទឹង
    ៣-ឈ្មោះ វី ចាន់បូរ៉ា ភេទស្រី អាយុ ១២ឆ្នាំ មុខរបរសិស្ស
    ៤-ឈ្មោះ សូត្រ រក្សា ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស

    -រកឃើញសាកសពចំនួន១១នាក់ ស្រី៣នាក់ មុខរបរសិស្ស​ រួមមាន៖
    ១-ឈ្មោះ ចាន់ សុខជីម ភេទប្រុស អាយុ ១៤ ឆ្នាំ
    ២-ឈ្មោះ ភារុំ ដាវីន ភេទប្រុស អាយុ១២ឆ្នាំ
    ៣-ឈ្មោះ ចិន្ដា ជូលី ភេទស្រីអាយុ ១៣ឆ្នាំ
    ៤-ឈ្មោះ ផាត សុខហេង ភេទប្រុស អាយុ១៤ឆ្នាំ
    ៥-ឈ្មោះ ផាត ទីណា ភេទប្រុស អាយុ១៤ឆ្នាំ
    ៦-ឈ្មោះ ភ័ក្រ ភានុន ភេទប្រុស អាយុ១៤ឆ្នាំ
    ៧-ឈ្មោះ ឧត្តម មុន្នី ភេទប្រុស អាយុ១៣ឆ្នាំ
    ៨-ឈ្មោះ សុន សុផាត ភេទប្រុស អាយុ១៣ឆ្នាំ
    ៩-ឈ្មោះ សុវត្ថិ សក្ខិណា ភេទស្រី អាយុ១២ឆ្នាំ
    ១០-ឈ្មោះ រ៉ី ស្រីលីន ភេទស្រី អាយុ១២ឆ្នាំ
    ១១-ឈ្មោះ មាស សុវណ្ណរាជ ភេទប្រុស អាយុ១៣ឆ្នាំ៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល

    Share This Post: