ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ផ្អាកការចូលគោរពបូជានៅទីសក្ការៈព្រះអង្គចេក និងព្រះអង្គចម នៅខេត្តសៀមរាប មួយរយៈពេល

    BY Khmernote Media October 17, 2022
    ផ្អាកការចូលគោរពបូជានៅទីសក្ការៈព្រះអង្គចេក និងព្រះអង្គចម នៅខេត្តសៀមរាប មួយរយៈពេល

    យោងតាមលិខិតរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីជូនដំណឹង ស្តីការផ្អាកការចូលគោរពបូជានៅទីសក្ការៈព្រះអង្គចេក និងព្រះអង្គចម នៅខេត្តសៀមរាប ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ឲ្យដឹងថា ទីសក្ការៈព្រះអង្គចេក និងព្រះអង្គចមនៅខេត្តសៀមរាប នឹងត្រូវបិទទ្វារមិនដំណើរការមួយរយៈពេល ចាប់ពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះតទៅ ដើម្បីអនុញ្ញាតឲ្យក្រុមការងារជំនាញរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្វើការជួសជុលបល្ល័ង្កបដិមា ព្រះអង្គចេក និងព្រះអង្គចម។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងជូនដំណឹងនៃការបើកឲ្យដំណើរការឡើងវិញនាពេលការជួសជុលត្រូវបានបញ្ចប់៕

    Share This Post: