Short News

ប្រទេសថៃនឹងស្នើឱ្យយូណេស្កូ (UNESCO) ដាក់បញ្ចូលព្រះអង្គម្ចាស់ ភូមិពល អតុល្យតេជ ក្នុងបញ្ជីបុគ្គលឧត្ដុង្គឧត្ដមរបស់ពិភពលោក

BY
Oun Mey
October 18, 2022

ក្រសួងអប់រំថៃនឹងស្នើឱ្យអង្គការយូណេស្កូ (UNESCO) ដាក់បញ្ចូលព្រះមហាក្សត្រជាទីគោរពស្រឡាញ់របស់ប្រទេសថៃ គឺព្រះអង្គម្ចាស់ ភូមិពល អតុល្យតេជ ទៅក្នុងបញ្ជីបុគ្គលឧត្ដុង្គឧត្ដមរបស់ពិភពលោក (The world’s eminent personalities)។ រដ្ឋមន្ត្រីក្រសួងអប់រំ លោកស្រី Trinuch Theinthong បាននិយាយនៅថ្ងៃចន្ទនេះថា ក្រសួងសង្ឃឹមថាព្រះអង្គម្ចាស់ ភូមិពល ត្រូវបានគេគោរពជាសាកល ចំពោះការងារដែលព្រះអង្គបានធ្វើសម្រាប់ប្រជារាស្ត្ររបស់ព្រះអង្គ ក៏ដូចជាសហគមន៍ពិភពលោក។ ជាឧទាហរណ៍ លោកស្រីបានមានប្រសាសន៍ថា ទស្សនវិជ្ជាសេដ្ឋកិច្ចរបស់ព្រះមហាក្សត្រ ភូមិពល ឥឡូវនេះកំពុងត្រូវបានអនុម័តនៅទូទាំងពិភពលោក។

Share This Post: