Short News
កីឡាករ Neymar បានមកដល់ទឹកដីអេស្ប៉ាញ ដើម្បីចូលរួមសវនាការលើរឿងអាស្រូវផ្ទេរទៅក្លឹប Barcelona កាលពីឆ្នាំ២០១៣
BY Oun Mey
October 18, 2022
ខ្សែប្រយុទ្ធប្រេស៊ីល Neymar បានមកដល់ទីក្រុង Barcelona កាលពីថ្ងៃចន្ទ ដើម្បីចូលសវនាការលើបទចោទក្លែងបន្លំ និងអំពើពុករលួយ ជុំវិញការផ្ទេរទៅលេងឱ្យក្លឹប Barcelona ពីក្លឹប Santos កាលពីឆ្នាំ២០១៣។ ដើមបណ្តឹងដែលជាក្រុមហ៊ុនវិនិយោគប្រេស៊ីល DIS បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនកំពុងទាមទារឱ្យកីឡាកររូបនេះ ជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ៕
