ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តកំពង់ធំ សម្រេចរៀបចំពិធីប្រណាំងទូកនៅថ្ងៃទី០៤-០៥ ខែវិច្ឆិកា ឆ្នាំ២០២២នាពេលខាងមុខ

    BY Khmernote Media October 18, 2022
    រដ្ឋបាលខេត្តកំពង់ធំ សម្រេចរៀបចំពិធីប្រណាំងទូកនៅថ្ងៃទី០៤-០៥ ខែវិច្ឆិកា ឆ្នាំ២០២២នាពេលខាងមុខ

    ខេត្តកំពង់ធំ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាល ខេត្តកំពង់ធំ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្តីពីការកំណត់កាលបរិច្ឆេទរៀបចំពិធីប្រណាំងទូកខេត្តកំពង់ធំនៅថ្ងៃទី០៤-០៥ ខែវិច្ឆិកា ឆ្នាំ២០២២។

    ដោយកម្ពស់ទឹកស្ទឹងសែនបានស្រកចុះជាបន្តបន្ទាប់ ធ្វើឱ្យស្ថានភាពកម្ពស់ទឹកនៅទីតាំងប្រណាំង អាចរៀបចំពិធីប្រណាំងទូកបាន ដូច្នេះ រដ្ឋបាលខេត្ត សម្រេចរៀបចំពិធីប្រណាំងទូក នៅថ្ងៃទី១១-១២កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៤-០៥ ខែវិច្ឆិកា ឆ្នាំ២០២២ នាពេលខាងមុខ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងបងប្អូនប្រជពលរដ្ឋមេត្តាជ្រាបជាព័ត៌មាន និងចូលរួមកំសាន្តសប្បាយឱ្យបានច្រើនកុះករ ៕

    ប្រភព៖ រដ្ឋបាល ខេត្តកំពង់ធំ

    Share This Post: