ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឧត្តមសេនីយ៍ឯក បណ្ឌិត សាយ ម៉េងឈាង បកស្រាយចម្ងល់ថា តើការកែតម្រូវឈ្មោះនាមត្រកូល ចាំបាច់ទៅតុលាការដែរ ឬយ៉ាងណា? (មានវីដេអូ)

    BY Khmernote Media October 18, 2022
    ឧត្តមសេនីយ៍ឯក បណ្ឌិត សាយ ម៉េងឈាង បកស្រាយចម្ងល់ថា តើការកែតម្រូវឈ្មោះនាមត្រកូល ចាំបាច់ទៅតុលាការដែរ ឬយ៉ាងណា? (មានវីដេអូ)

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា ឧត្តមសេនីយ៍ឯក បណ្ឌិត សាយ ម៉េងឈាង បានឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន ស្តីពីការកែតម្រូវឈ្មោះ ពាក់ព័ន្ធសេវាអត្តសញ្ញាណកម្ម ក្នុងសន្និសីទសារព័ត៌មានអំពីសមិទ្ធផល ៥ឆ្នាំរបស់ក្រសួងមហាផ្ទៃ។

    ឧត្តមសេនីយ៍ឯក បណ្ឌិត សាយ ម៉េងឈាង បានឆ្លើយនឹងសំណួរដោយលើកឡើងថា តើការកែឈ្មោះ គ្រាន់តែដូរត្រកូលពីជីតា ទៅឪពុក ឬពីឪពុកទៅជីតានេះ ចាំបាច់ទៅតុលាការដែរ ឬក៏យ៉ាងណា? “ខ្ញុំសូមជម្រាបជូនផងដែរថា មុនឆ្នាំ២០១៧ ខែ១០ រាល់ការកែតម្រូវទិន្នន័យ អត្រាអង្គដ្ឋានគឺតុលាការជាអ្នកសម្រេច ប៉ុន្តែដោយសារមានការលំបាករវាងប្រជាពលរដ្ឋ បញ្ហាពិបាកទៅតុលាការ ដូច្នេះក្រសួងយុត្តិធម៌បានធ្វើការពិភាក្សាជាមួយក្រសួងមហាផ្ទៃរយៈពេល ១ឆ្នាំ រហូតដល់ឆ្នាំ២០១៦ ក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ បានសម្រេច ក្រសួងមហាផ្ទៃ បង្កើតនូវមន្ត្រីអត្រានគបាលដ្ឋានថ្នាក់ជាតិ ដែលមុននេះគឺអត់ដែលមានទេ យើងមានមន្ត្រីនគរបាលមូលដ្ឋានឃុំ សង្កាត់”។

    ឧត្តមសេនីយ៍ឯក បណ្ឌិត សាយ ម៉េងឈាង បានបន្ថែមទៀតថា “ក្រោយពីបានពិភាក្សា ក្នុងឆ្នាំ២០១៧ គឺទិន្នន័យអត្រានគរបាលដ្ឋានមួយចំនួន ត្រូវបានអនុញ្ញាតឱ្យក្រសួងមហាផ្ទៃ ដែលមានអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ជាសេនាធិការ កែតម្រូវបាន ដោយកែតម្រូវតែ ១០ចំនុច ឧទាហរហ៍ដូចជា៖ ការខុសអក្ខរាវិរុទ្ធ ឈ្មោះនាមត្រកូល គឺយើងអាចស្នើមកនាយកដ្ឋានអត្តសញ្ញាណកម្មកែតម្រូវបាន មួយទៀតទាក់ទងនឹងខុសភេទ (ស្រី-ប្រុស) និងមានការច្រឡំ ថ្ងៃ ខែឆ្នាំកំណើត នៅពេលសាមីខ្លួនពិនិត្យទៅខុស អាចស្នើមកកែតម្រូវបាន ចំនុចសំខាន់មួយទៀតនោះ គឺ អត្តសញ្ញាណកម្មអាចកែបានតាមសេចក្ដីសម្រេចរបស់តុលាការ។”

    ក្នុងករណីដែលសាមីខ្លួនចង់ប្ដូរត្រកូល បើយើងពិនិត្យមើលសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ គឺក្រសួងមហាផ្ទៃអត់មានសមត្ថកិច្ចក្នុងការប្ដូរត្រកូលជូនបុគ្គលណាមួយបានទេ លុះត្រាតែគាត់ទៅតុលាការ សុំសេចក្ដីសម្រេចនោះអគ្គនាយកដ្ឋានសញ្ញាណកម្ម ដែលជាសេនាធិការក្រសួងមហាផ្ទៃ អាចនឹងយកសេចក្ដីសម្រេចនោះកែតម្រូវជូនគាត់។ ពាក់ព័ន្ធនឹងបញ្ហានេះ កន្លងមកមានបងប្អូនប្រជាពលរដ្ឋជាច្រើន ដែលលោកមានបញ្ហាជញ្ជូនពួកគាត់រុញទៅរុញមក ទៅតាមសង្កាត់ ទៅខណ្ឌ ដើម្បីចម្លង ចុងក្រោយបញ្ជូនគាត់ទៅតុលាការវិញដដែល។

    ដើម្បីដោះស្រាយបញ្ហានេះ បណ្ឌិត សាយ ម៉េងឈាង បានឱ្យដឹងថា អគ្គនាយកដ្ឋានសញ្ញាណកម្ម ដោយទទួលបានគោលការណ៍ពីក្រសួង បានបង្កើតក្រុមប្រចាំការសេវាកម្ម អត្តសញ្ញាកម្ម និងប្រតិកម្មរហ័សរបស់អគ្គនាយកដ្ឋានមួយ ដែលក្នុងនោះមានមន្ត្រីមកពីគ្រប់នាយកដ្ឋានចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបង្កើត កម្មវិធី GDI eServices ដើម្បីមើល ឬសាកសួរព័ត៌មាន ឬទំនាក់ទំនងលេខ ១២៧១ / ០១៧ ៨៩៨ ៩១៥ រៀងរាល់ម៉ោងធ្វើការ។ មន្ត្រីជំនាញ នៃក្រុមប្រចាំការសេវាកម្មអត្តសញ្ញាណកម្ម និងប្រតិកម្មរហ័ស នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម រង់ចាំទទួល ផ្តល់ព័ត៌មាន និងដោះស្រាយជូន ៕ មានវីដេអូខាងក្រោម៖

    ប្រភព៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល Cambodia Government Spokesperson Unit

    Share This Post: