នេះជាបញ្ជីឈ្មោះកីឡាផ្លូវការទាំង ៣៨ប្រភេទ សម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា
រាជធានីភ្នំពេញ៖ ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ឆ្នាំ ២០២៣ ឬហៅកាត់ថា ស៊ីហ្គេមលើកទី ៣២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ យោងតាមគណនីផេកហ្វេសប៊ុកផ្ទាល់របស់ Cambodia 2023 នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ បានបង្ហាញពីបញ្ជីឈ្មោះកីឡាផ្លូវការទាំង ៣៨ប្រភេទ សម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ សម្រាប់ឆ្នាំ២០២៣ ក្នុងនោះរួមមាន៖

១.អត្តពលកម្ម, ២.កីឡាលើទឹក, ៣.វាយសី, ៤.បាល់បោះ, ៥.ប៊ីយ៉ា ស្នូកឃ័រ, ៦.ប្រដាល់សកល, ៧.កាយវប្បកម្ម, ៨.អុក, ៩.ទោចក្រយាន, ១០.គ្រីឃីត, ១១.កីឡារាំ, ១២.កីឡាអេឡិចត្រូនិក, ១៣.គុនដាវ, ១៤.ហ្លរប៊ល, ១៥.បាល់ទាត់, ១៦.វាយកូនហ្គោល, ១៧.កាយសម្ព័ន្ធ, ១៨.ហុកគី, ១៩.ម៉ូតូទឹក, ២០.យូដូ, ២១.ការ៉ាតេ, ២២.យុទ្ធគុនចម្រុះ (គុនល្បុក្កតោ, អាតនីស,ជីជីតស៊ូ ឃីកបុកសីង,រ៉ូវីណាម, គុនខ្មែរ) ២៣.កីឡាឧបសគ្គ, ២៤.បញ្ចសីលា, ២៥.ប៉េតង់, ២៦.ទូកក្ដោង, ២៧.សីដក់, ២៨.សូហ្វតេន្នីស, ២៩.វាយកូនឃ្លីលើតុ, ៣០.តេក្វាន់ដូWT, ៣១.វាយកូនបាល់, ៣២.ប្រណាំងទូកប្រពៃណី, ៣៣.ទ្រីយ៉ាត្លុង, ៣៤.បាល់ទះ, ៣៥.លើកទម្ងន់, ៣៦.ចំបាប់, ៣៧.រ៉ូស៊ូ, ៣៨.កីឡាសម្ដែង ៕

ប្រភព៖ Cambodia 2023