ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្នុងរយៈពេលពីរថ្ងៃមន្រ្តជំនាញធ្វើការដកហូតបានទំនិញមិនអនុលោមភាពប្រមាណជិត ១តោន

    BY Khmernote Media October 19, 2022
    ក្នុងរយៈពេលពីរថ្ងៃមន្រ្តជំនាញធ្វើការដកហូតបានទំនិញមិនអនុលោមភាពប្រមាណជិត ១តោន

    (ខេត្តកណ្ដាល)៖ យោងតាមការបញ្ជាក់ពី អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ មន្រ្តីជំនាញ ក.ប.ប.សាខាខេត្តកណ្ដាលសហការជាមួយសមត្ថកិច្ចចម្រុះ បាននាំយករថយន្តពិសោធន៍ចល័តផ្អែកម្ហូបអាហារចុះត្រួតពិនិត្យកន្លែងលក់ស្ករត្នោត ប្រហុក និងទឹកត្រីមួយកន្លែងស្ថិតនៅឃុំកោះធំ ស្រុកកោះធំ ដើម្បីរកសារធាតុគីមីហាមឃាត់ និងយោងទៅតាមបណ្ដឹងប្រជាពលរដ្ឋផងដែរ៕ តាមលទ្ធផល ឃើញថាមានភាពអនុលោម ដោយមិនមានសារធាតុគីមីឡើយ។

    ដោយឡែកថ្ងៃទី១៣ និង១៤ ខែតុលា ឆ្នាំ២០២២ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តឧត្តរមានជ័យ កំពង់ស្ពឺ ត្បូងឃ្មុំ រាជធានីភ្នំពេញ និងកែប បានចុះត្រួតពិនិត្យទំនិញនៅតាមទីផ្សារបន្តទៀត ដើម្បីបញ្ជាក់យ៉ាងច្បាស់ថាមិនមានទំនិញមិនអនុលោមភាពដាក់លក់ជូនប្រជាពលរដ្ឋទាំងពេលបុណ្យអុំទូក និងក្រោយបុណ្យ។ ក្នុងរយៈពេលពីរថ្ងៃមន្រ្តីជំនាញបានរកឃើញនិងដកហូតបានទំនិញមិនមានអនុលោមភាពចំនួន ៧១៨.៣៦គីឡូក្រាមយកមកកម្ទេចចោល និងពិន័យម្ចាស់ទំនិញទៅតាមនីតិវិធី៕

    Share This Post: