ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្លាំងសមត្ថកិច្ច ចុះបង្គ្រាបទីតាំងម៉ាស្សានៅចំណុចហាងស្រីល័ក្នកំពង់ចាម ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ព្រមទាំងសង្គ្រោះជនរងគ្រោះ ៣នាក់ ក្នុងនោះមានអនីតិជន ១នាក់ផងដែរ

    BY Khmernote Media October 19, 2022
    កម្លាំងសមត្ថកិច្ច ចុះបង្គ្រាបទីតាំងម៉ាស្សានៅចំណុចហាងស្រីល័ក្នកំពង់ចាម ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ព្រមទាំងសង្គ្រោះជនរងគ្រោះ ៣នាក់ ក្នុងនោះមានអនីតិជន ១នាក់ផងដែរ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះ។

    លោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរងទទួលដឹកនាំការងារការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានបញ្ជាឲ្យកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះអនុវត្តចំណារអនុញ្ញាតឲ្យបង្ក្រាបជាក់ស្តែងលេខ ២០៩ អ.យ.ក ចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ របស់អយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ និងធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ព្រមទាំងសង្គ្រោះជនរងគ្រោះបានចំនួន ០៣នាក់ ស្រី (អនីតិជន ០១នាក់) និងភ្ញៀវចូលមកម៉ាស្សា នៅចំណុចហាង ស្រីល័ក្ន កំពង់ចាម នៅផ្ទះលេខ A1 ផ្លូវ៥០១ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    ជនសង្ស័យឃាត់ចំនួន០២នាក់៖
    ១- ឈ្មោះ ប៉ែន សុភ័ណ្ឌ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកហាងម៉ាស្សា (ប្តី)
    ២- ឈ្មោះ ដន់ ស្រីល័ក្ខ ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ (ប្រពន្ធ)។

    វត្ថុតាងដកហូត៖ ស្រោមអនាម័យប្រើប្រាស់រួច និងមិនទាន់ប្រើប្រាស់មួយចំនួន។ បច្ចុប្បន្នកម្លាំងជំនាញកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនជនសង្ស័យនិងវត្ថុតាងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ, ជនរងគ្រោះចំនួន ០៣នាក់ ស្រី (អនីតិជន ០១នាក់) បញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ និងភ្ញៀវចំនួន ០២នាក់ ប្រុស អនុញ្ញាតឲ្យទៅលំនៅដ្ឋានវិញ៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post: