រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ៖ មិនអនុញ្ញាតឱ្យមានការផ្ទេរទីតាំងការងាររបស់មន្ត្រីនគរបាលជាតិ លុះត្រាតែមានការអនុញ្ញាតពីរដ្ឋមន្ត្រី
- BY
- Oun Mey
- October 20, 2022
(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍លើកឡើងថា មិនអនុញ្ញាតឱ្យមានការផ្លាស់ប្តូរទីតាំងការងាររបស់មន្ត្រីនគរបាលជាតិ លុះត្រាតែមានការអនុញ្ញាតពីរដ្ឋមន្ត្រី។ សម្តេចក្រឡាហោម មានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារទំនើបហ្វឹកហាត់បាញ់គ្រាប់ពិតអាវុធខ្លី និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ គ្រូនគរបាលជាតិ និងមន្ដ្រីនៃបណ្ឌិត្យសភានគរបាលកម្ពុជា ពិធីនេះប្រារព្ធធ្វើឡើងនៅបណ្ឌិត្យសភានគរបាលកម្ពុជា នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២។

- Share This Post:


