Short News

ថៃរកឃើញករណីដំបូងនៃអ្នកឆ្លងមេរោគបំប្លែងខ្លួន BQ.1 ដែលជាមេរោគអាចបង្កការចម្លងបានលឿនបំផុត

BY
Oun Mey
October 20, 2022

ថៃ៖ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃនៅថ្ងៃពុធទី ១៩ ខែតុលានេះបានប្រកាសពីការរកឃើញអ្នកឆ្លងមេរោគបំប្លែងខ្លួនប្រភេទ BQ.1 លើកដំបូង ដែលមេរោគនេះគឺជាប្រភេទមេរោគអាចបង្កការចម្លងបានលឿនបំផុត។ តាមរយៈសេចក្តីជូនដំណឹងខាងលើនេះអាជ្ញាធរថៃក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋត្រូវបន្ថែមការប្រុងប្រយ័ត្នចំពោះវត្តមាននៃមេរោគថ្មីនេះ ខណៈក្រុមអ្នកជំនាញបានព្យាករណ៍ថា វត្តមាននៃមេរោគបំប្លែងខ្លួន BQ.1 អាចនឹងបង្កបញ្ហាក្នុងសង្គមជាថ្មីម្តងទៀតផងដែរ​ ពោលគឺហានិភ័យនៃការរាតត្បាតមេរោគប្រភេទនេះមានកម្រិតខ្ពស់ណាស់។

Share This Post: