ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ ស្នើដល់ប្រជាពលរដ្ឋ ដែលបាត់បង់ទ្រព្យដោយសារបទល្មើសលួច សូមរួសរាន់ប្រញាប់ដាក់ឯកសារ ដើម្បីផ្ទៀងផ្ទាត់យកទៅវិញ
BY Khmernote Media
October 20, 2022
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង រដ្ឋបាលរាជធានីភ្នំពេញ សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋមួយចំនួនដែលជាជនរងគ្រោះ ដោយសារបទល្មើសលួច ឬអំពើប្លន់ (លួចដោយមានស្ថានភាពទម្ងន់ទោស) ដែលមិនទាន់បានយកឯកសារសក្ខីកម្មពាក់ព័ន្ធបទល្មើសរួមមាន៖

អត្តសញ្ញាណប័ណ្ណ បណ្ណសម្គាល់យានយន្ត (កាតគ្រី) ពាក្យបណ្ដឹង និងឯកសារពាក់ព័ន្ធដទៃទៀត រួសរាន់មកបង្ហាញជូនតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ ក្នុងរយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ៕

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ