អង្គការ Nasa៖ កងរង្វង់នៅជុំវិញភពសៅរ៍នឹងរលាយបាត់ក្នុងរយៈពេល ១០០ លានឆ្នាំទៅមុខទៀត
- December 29, 2018
កងរង្វង់នៅជុំវិញភពសៅរ៍នឹងរលាយបាត់ទៅវិញក្នុងរយៈពេល ១០០ លានឆ្នាំទៅមុខទៀត នេះបើយោងតាមការសិក្សាមួយ ដែលបានធ្វើដោយក្រុមអ្នកវិទ្យាសាស្ត្រមកពីអង្គការ Nasa។ បើតាមលោក James O’Donoghue ដែលជាប្រធានមជ្ឈមណ្ឌលការហោះហើររបស់អង្គការមួយនេះបានបញ្ជាក់ថា កងរង្វង់នោះគឺជាដុំទឹកកដ៏កម្រមួយដែលវាបានកកើតដោយខ្លួនឯង ហើយរាល់ពេលដែលភពសៅរ៍ធ្វើចលនាវានឹងបង្កើតបានជាទឹកធ្លាក់ចុះមកយ៉ាងច្រើន។ បើតាមការពិសោធន៍ទឹក ដែលហូរមកនោះគឺមានបរិមាណយ៉ាងច្រើនរហូតដល់អាចបំពេញអាងហែលទឹកនៅក្នុងកីឡាដ្ឋានអូឡាំពិកបានត្រឹមតែរយៈពេល ៣០ នាទីប៉ុណ្ណោះ។
បើតាមរបាយការណ៍ផ្នែកអវកាសដែលគេបានសិក្សាកន្លងមកធ្លាប់បានបញ្ជាក់ថា កងរង្វង់នោះអាចនឹងរលាយក្នុងរយៈពេល ៣០០ លានឆ្នាំឯណោះ តែការសិក្សាថ្មីនេះបែជារកឃើញថាវានឹងមានអាយុកាលត្រឹមតែ ១០០ លានឆ្នាំទៀតប៉ុណ្ណោះ ដែលតួលេខនេះបង្ហាញថាវាមានការប្រែប្រួលយ៉ាងខ្លាំងខុសពីការរំពឹងទុករបស់អ្នកវិទ្យាសាស្ត្រជំនាន់មុន ហើយវាក៏ធ្វើឲ្យក្រុមអ្នកវិទ្យាសាស្ត្រជំនាន់ថ្មីនេះមានការព្រួយបារម្ភដែរថា អាចនឹងមានរឿងរ៉ាវផ្សេងៗជាច្រើនប្រែប្រួលលឿនខុសពីការរំពឹងទុកដូចក្នុងករណីខាងលើនេះ។ លោកអ្នកអាចទស្សនា កងរង្វង់របស់ភពសៅរ៍តាមរយៈវីដេអូខាងដូចខាងក្រោម៖
អត្ថបទ៖ ភក្តី
ប្រភព៖ dailymail
- Share This Post:






