ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ករណីអគ្គិភ័យ លេបត្របាក់ផ្ទះប្រជាពលរដ្ឋមួយកន្លែង ខូចខាចផ្ទះអស់ទាំងស្រុង នៅតាមបណ្តោយផ្លូវ៦៣ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង

    BY Khmernote Media October 22, 2022
    ករណីអគ្គិភ័យ លេបត្របាក់ផ្ទះប្រជាពលរដ្ឋមួយកន្លែង ខូចខាចផ្ទះអស់ទាំងស្រុង  នៅតាមបណ្តោយផ្លូវ៦៣ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់​ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ
    បានឱ្យដឹងថា នៅវេលាម៉ោង ១៦:០០ នាទីល្ងាច ថ្ងៃសុក្រ ១១រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ មានករណីអគ្គិភ័យមួយកន្លែងបានកើតឡើងនៅចំណុច ផ្ទះលេខ១៧២ តាមបណ្តោយផ្លូវ៦៣ កែ២៨២ ភូមិ៤ សង្កាត់បឹងកេងកងទី០១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

    + ម្ចាស់ឈ្មោះ : ខៀវ ចាន់ធូ ភេទ ស្រី អាយុ ៦០ឆាំ្ន ជនជាតិខែ្មរ មុខរបរ អាជីវករ ។
    + មូលហេតុ: កំពុងបន្តស្រាវជ្រាវ ។
    + ប្រភេទសំណង់: ថ្មក្រោមឈើលើប្រក់សង្ក័សី ទំហំ ១២ម៉ែត្រ x ២០ម៉ែត្រ ។
    + ខូចខាតសម្ភារ៖ ឆេះផ្ទះទំហំ ១២ម៉ែត្រ X ២០ម៉ែត្រ អស់ទាំងស្រុង និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។
    + ស្លាប់មនុស្ស : គ្មាន ។
    + របួសមនុស្ស: គ្មាន ។
    + កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ៖ ចំនួន ១៩ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១៩ រថយន្ត ស្មើរនឹង ៧៦ម៉ែត្រគូប ។

    + រថយន្តជំនួយអន្តរាគមន៍៖
    – រថយន្តក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រ ចំនួន ០៣ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣ រថយន្ត សើ្មនឹង ១២ ម៉ែត្រគូប ។
    – រថយន្តទីក្រុងកោះនរា ចំនួន ០១ គ្រឿង ប្រើប្រាស់អស់ទឹកចំនួន ០១ រថយន្ត សើ្មនឹង ០៤ ម៉ែត្រគូប ។
    – រថយន្តផ្សារទំនើបអូឡាំព្យា ចំនួន ០២ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ រថយន្ត សើ្មនឹង ០៨ ម៉ែត្រគូប ។
    – រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ រថយន្ត សើ្មនឹង ០៦ ម៉ែត្រគូប ។
    – ពន្លត់ចប់ : នៅម៉ោង ០៥:០០ នាទីល្ងាច ថ្ងៃខែឆ្នាំដដែល ៕

    ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post: