តុលាការកូរ៉េខាងត្បូងចេញដីកាចាប់ខ្លួនអតីតមន្ត្រីជាន់ខ្ពស់ ២រូបជុំវិញករណីមរណភាពមន្ត្រីជលផលម្នាក់ដែលត្រូវបានបាញ់និងដុតកម្ទេចសាកសពដោយទាហានកូរ៉េខាងជើង
- BY
- Oun Mey
- October 24, 2022
កូរ៉េខាងត្បូង៖ តុលាការកូរ៉េខាងត្បូងបានសម្រេចចេញដីកាចាប់ខ្លួនអតីតមន្ត្រីជាន់ខ្ពស់ចំនួន ២រូបជុំវិញករណីស្លាប់មន្ត្រីជលផលនៃក្រសួងនេសាទរបស់រដ្ឋាភិបាលខាងត្បូងម្នាក់ ដែលបានស្លាប់ក្នុងកណ្តាប់ដៃរបស់ទាហានកូរ៉េខាងជើងកាលពីឆ្នាំ ២ឆ្នាំមុន។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសោរ៍ ទី២២ ខែតុលានេះបានឲ្យដឹងថាអតីតមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកូរ៉េខាងត្បូងទាំង ២រូបនោះរួមមាន អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិម្នាក់ និងម្នាក់ទៀតជាអតីតប្រធានឆ្មាំសមុទ្រ ខណៈមន្ត្រីជលផល ដែលបានស្លាប់បាត់បង់ជីវិតកាលពីឆ្នាំ ២០២០កន្លងទៅនោះគឺលោក Lee Rae-jin ដែលរូបគាត់ត្រូវបានទាហានកូរ៉េខាងជើងបាញ់សម្លាប់ ហើយក្រោយមកសពរបស់គាត់ត្រូវបានដុតកម្ទេចចោលនៅដែនសមុទ្ររបស់កូរ៉េខាងជើងទៀតផង។

លោក Lee Rae-jin
- Share This Post:


