ខ្មែរណូត

ស្វែងរក

  • PR

    ក្រុមហ៊ុន អុីដតខូ គ្រុប ពង្រឹង និងពង្រីក អាជីវកម្មនៅកម្ពុជា តាមរយៈការទិញបង្គោលអង់តែនថ្មីៗជាច្រើនទៀត

    BY Khmernote Media December 28, 2018
    ក្រុមហ៊ុន អុីដតខូ គ្រុប ពង្រឹង និងពង្រីក អាជីវកម្មនៅកម្ពុជា តាមរយៈការទិញបង្គោលអង់តែនថ្មីៗជាច្រើនទៀត

    កូឡាឡាំពួរ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨៖ ក្រុមហ៊ុន អុីដតខូ ខេមបូឌា ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការផ្តល់ជូនសេវាកម្មហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅកម្ពុជា នៅថ្ងៃនេះ បានប្រកាសថា ខ្លួនបានទិញបន្ថែមនូវបង្គោលអង់តែនថ្មីចំនួន ៣២៥ បង្គោលទៀតពីក្រុមហ៊ុន South East Asia Telecom (Cambodia) ខូអិលធីឌី ដែលហៅកាត់ថា (“SEATEL ខេមបូឌា”)។ ការទិញនេះ គឺស្របទៅនឹងយុទ្ធសាស្រ្តពង្រីកទីផ្សាររបស់ក្រុមហ៊ុន អុីដតខូ ខេមបូឌា ក៏ដូចជាការពង្រឹងគោលជំហរអាជីវវកម្មរបស់ខ្លួន ក្នុងនាមជាក្រុមហ៊ុនផ្តល់ជូននូវសេវាកម្មហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ឈានមុខគេនៅក្នុងប្រទេសមួយនេះ។

    លោក Phillip Wong នាយកប្រចាំតំបន់ផ្នែកពង្រីកទីផ្សារនៃក្រុមហ៊ុន អុីដតខូ គ្រុប បានមានប្រសាសន៍ថា៖ «កិច្ចព្រមព្រៀងនេះ បង្ហាញឲ្យឃើញពីកិច្ចខិតខំក្នុងការពង្រឹងនូវការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ដើម្បីធ្វើការវិនិយោគនៅកម្ពុជាដែលជាទីផ្សារមួយដ៏សំខាន់ និងមានសក្តានុពលមួយ។ យើងនឹងក្លាយទៅជាដៃគូដ៏ជិតស្និទ្ធ ហើយនឹងធ្វើកិច្ចការងារជាមួយគ្នាប្រកប ដោយប្រសិទ្ធភាពខ្ពស់ និងទទួលបានលទ្ធផលគួរជាទីមោទនៈជាមួយប្រតិបត្តិករទូរស័ព្ទចល័ត តាមរយៈការផ្តល់ជូននូវហេដ្ឋារចនាសម្ព័ន្ធរួមគ្នា ព្រមទាំងអាចបង្កើននូវបណ្តាញគ្រប់ដណ្តប់បាននៅទូទាំងប្រទេស។ ការសហការគ្នាយ៉ាងជិតស្និទ្ធជាមួយ បណ្តាក្រុមហ៊ុនទូរស័ព្ទទាំងឡាយនៅក្នុងស្រុក វានៅតែជាយុទ្ធសាស្រ្តដ៏សំខាន់មួយមិនអាចខ្វះបានសម្រាប់យើង ក្នុងការចូលរួមអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅក្នុងប្រទេសដែលមានការរីកចម្រើនមួយនេះ។»

    កិច្ចព្រមព្រៀងដែលត្រូវបានទទួលស្គាល់ដោយបញ្ញត្តិករទូរគមនាគមន៍កម្ពុជាកាលពីពេលថ្មីៗនេះបានក្លាយទៅជាធាតុចូលយ៉ាងសំខាន់ក្នុងការបំពេញបន្ថែមនូវតម្រូវការបណ្តាញគ្រប់ដណ្តប់ជាច្រើនក្នុងទីផ្សារដើម្បីបង្កើនសមត្ថភាពបណ្តាញគ្របដណ្តប់នេះឲ្យបានច្រើន និងកាន់តែប្រសើរឡើងជាមួយល្បឿនកាន់តែលឿន ហើយខ្លាំងជាងមុន ខណៈដែលការប្រើប្រាស់ បណ្តាញ 4G មានការកើនឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ។

    លោក Phillip បានបន្ថែមថា «ជាមួយនឹងកិច្ចព្រមព្រៀងនេះ យើងអាចបង្កើនសមត្ថភាពរបស់យើងក្នុងប្រទេសកម្ពុជា ជាមួយនឹងបង្គោលអង់តែនទូរគមនាគមន៍រហូតទៅដល់ចំនួនជាង ៣៦០០បង្គោល ដែលនេះជាការពង្រឹងបន្ថែមទៀតនូវគោលជំហររបស់យើងឲ្យក្លាយទៅជាក្រុមហ៊ុនមួយ ដែលតែងតែជាជម្រើសមិនអាចខ្វះចំពោះសេវាកម្មហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ពីសំណាក់ក្រុមហ៊ុននានា។ យើងបិទបញ្ចប់ឆ្នាំ២០១៨នេះជាមួយនឹងកំណត់ត្រាដ៏រឹងមាំ និងជោគជ័យមួយ នោះគឺ យើងបានបន្ថែមបង្គោលអង់តែនចំនួនជាង ៣០០ទៀតទៅលើផលប័ត្រដែលមានស្រាប់របស់យើង ដែលវានឹងធ្វើឲ្យយើងទទួលបានចំណូលកាន់តែច្រើនឡើងបន្ថែមទៀតតាមរយៈការធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាហើយវាក៏អនុញ្ញាតឱ្យយើងឈានចូលទៅក្នុងឆ្នាំ២០១៩ ពោរពេញទៅដោយភាពខ្លាំងក្លាមួយកម្រិតទៀតផងដែរ ក្នុងនាមជាក្រុមហ៊ុនសេវាទូរគមនាគមន៍ដ៏ចំណានមួយ។ ចាប់តាំងពីបានចាប់ផ្តើមធ្វើប្រតិបត្តិការដំបូងក្នុងឆ្នាំ២០១៣មក ក្រុមហ៊ុន អុីដតខូ
    ខេមបូឌា បាននឹងកំពុងពង្រីកប្រតិបត្តិការរបស់ខ្លួនយ៉ាងខ្លាំងក្លា ហើយរហូតមកដល់ពេលបច្ចុប្បន្ន ក្រុមហ៊ុននេះគ្រប់គ្រងនិងប្រតិបត្តិការដោយផ្ទាល់លើបង្គោលអង់តែនជាង ២៦០០បង្គោលនៅទូទាំងប្រទេសកម្ពុជា ហើយលើសពីនេះទៀត អ៊ីដតខូ ក៏បានបានផ្តល់សេវាកម្មគ្រប់គ្រងលើបង្គោលអង់តែនចំនួន ១០០០បង្គោលបន្ថែមទៀតផងដែរ។»

    ក្នុងនាមជាក្រុមហ៊ុនមួយដែលឈានមុខគេក្នុងការនាំមកនូវបច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិត មានលក្ខណៈសន្សំសំចៃដើម្បីលើកកម្ពស់ ពង្រឹង និងពង្រីកឧស្សាហកម្មហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ក្រុមហ៊ុន អុីដតខូ ខេមបូឌា ថ្មីៗនេះទៀតសោត ទើបតែត្រូវបានតែងតាំង និងផ្តល់សិទ្ធិផ្តាច់មុខជា ក្រុមហ៊ុនផ្តល់ដំណោះស្រាយប្រព័ន្ធ IBS ក្នុងអគារ “The Bridge” ដែលត្រូវបានចាត់ទុកជាអគារស្នាក់នៅដ៏ខ្ពស់ជាងគេបំផុតនៅកម្ពុជា ដោយក្រុមហ៊ុន អុីដតខូ ខេមបូឌា បានធ្វើការរៀបចំ ផ្តត់ផ្គង់ និងដាក់ឲ្យដំណើរការប្រព័ន្ធ IBS ដើម្បីផ្តល់ជូននូវបណ្តាញគ្របដណ្តប់កាន់តែប្រសើរឡើងនៅក្នុងអគារមួយនេះ។ សម្រាប់ជំហានទៅមុខជាបន្តបន្ទាប់ទៀត ប្រតិបត្តិការរបស់ក្រុមហ៊ុននេះ នឹងបន្តផ្តោតលើការផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធរួម ដើម្បីជួយសម្រួលដល់ផែនការយុទ្ធសាស្ត្រ ឌីជីថល នៅក្នុងប្រទេសកម្ពុជា តាមរយៈការរួមបញ្ចូលនូវបច្ចេកវិទ្យាជំនាន់ថ្មីដូចជា ប្រព័ន្ធ small cells និងបង្គោលអំពូលភ្លើងឆ្លាតវៃ (smart lamp pole) ជាដើម៕

    អំពីក្រុមហ៊ុន edotco Group
    ក្រុមហ៊ុន edotco Group បានបង្កើតឡើងនៅក្នុងឆ្នាំ២០១២ គឺជាក្រុមហ៊ុនដែលផ្តល់សេវាកម្មផ្នែកហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ដំបូងគេនៅអាស៊ី។ ក្រុមហ៊ុន edotco Group ផ្តល់សេវាកម្ម និងដំណោះស្រាយតាំងពីចាប់ផ្តើមរហូតដល់បញ្ចប់ លើសេវាកម្មហេដ្ឋារចនាសម័្ពន្ធ បណ្តាញទូរស័ព្ទ រួមមាន៖ ការជួលបង្គោលអង់តែន ការសាងសង់បង្គោលអង់តែនថ្មី ការផ្គត់ផ្គង់ថាមពលអគ្គិសនី ការភ្ជាប់បណ្តាញសេវាទូរស័ព្ទ និងសេវាតំហែទាំលើស្ថានីយផ្សាយ របស់ក្រុមហ៊ុនទូរស័ព្ទ។

    ក្រុមហ៊ុន edotco Group ដំណើរការ និងគ្រប់គ្រងផលបត្រលើបង្គោលអង់តែនទូរស័ព្ទក្នុងតំបន់ជាង ២៨,៥០០ ប្រចាំទីផ្សារចម្បងៗក្នុងប្រទេសម៉ាឡេស៊ី មីយ៉ាន់ម៉ា បង់ក្លាដែស កម្ពុជា ស្រីលង្កា និងប៉ាគីស្ថាន ដោយក្នុងនោះបង្គោលអង់តែន ១៧,៥០០ ដំណើរការផ្ទាល់ដោយក្រុមហ៊ុន edotco និងជាង ១១,០០០ផ្សេងទៀត គ្រប់គ្រងដោយសេវាកម្មគ្រប់គ្រងបង្គោលអង់តែន។ ក្រុមហ៊ុន edotco ខិតខំផ្តល់នូវលទ្ធផលជាទីគាប់ចិត្តក្នុងការផ្តល់សេវាហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និង ដំណោះស្រាយ។ សេវាតម្លៃបន្ថែមរបស់ក្រុមហ៊ុននេះ ត្រូវបានគ្រាំទ្រដោយសេវា echo ដែលជំរុញដល់ប្រសិទ្ធភាពក្នុងការត្រួតពិនិត្យផ្នែកប្រតិបត្តិការនៅតាមស្ថានីយដូចជា ការប្រើប្រាស់ អាគុយថាមពលអគ្គិសនី និងប្រេងឥន្ធនៈ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធទូរគមនា គមន៍។

    ថ្មីៗនេះ ក្រុមហ៊ុន edotco Group ទទួលបានពានរង្វាន់ ក្រុមហ៊ុនទូរគមនាគមន៍ អាស៊ីប៉ាស៊ីហ្វិក ប្រចាំឆ្នាំ២០១៧ ពីស្ថាប័ន Frost & Sullivan (the Frost & Sullivan 2017 Southeast Asia Telecoms Tower Company)។ ការទទួលបានរង្វាន់នេះ ជាសក្ខីភាពបញ្ជាក់ពីភាពលូតលាស់របស់ក្រុមហ៊ុន edotco Group ក្នុងតំបន់អាស៊ីអាគ្នេយ៍។

    សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង:
    Annushia Balavijendran
    edotco Group Corporate Communications
    Tel: +603 2268 6014
    E-mail: annushia@edotcogroup.com

    Share This Post:
    MPO4D jitutoto mpo4d Mpoplay