គុណភាពខ្យល់ PM2.5 នៅក្នុងតំបន់ចំនួន ១៤ នៅទីក្រុងបាងកក បានឈានដល់កម្រិតគ្មានសុវត្ថិភាពនៅព្រឹកនេះ
- BY
- Oun Mey
- October 26, 2022
រដ្ឋបាលក្រុងបាងកក (BMA) បានរាយការណ៍ថា គុណភាពខ្យល់នៅក្នុងតំបន់ចំនួន ១៤ នៅទីក្រុងបាងកក និងតំបន់ជុំវិញ បានធ្លាក់ចុះដល់កម្រិតគ្មានសុវត្ថិភាពកាលពីព្រឹកថ្ងៃអង្គារនេះ។ ពោលគឺកម្រិត PM2.5 (ល្អិតធូលីតូចជាង ២.៥ មីក្រូម៉ែត្រ) នៅក្នុងតំបន់ទាំងនោះ គឺស្ថិតនៅក្នុងចន្លោះពី ៣០-៧០ មីក្រូក្រាមក្នុងមួយម៉ែត្រគូប (μg/m3) ខណៈស្តង់ដាររបស់ប្រទេសថៃ សម្រាប់កម្រិតសុវត្ថិភាព PM2.5 នៅលើអាកាស គឺ ៥០ μg/m3 ឬទាបជាងនេះ។ គិតត្រឹមម៉ោង ៧ ព្រឹក តំបន់ដែលមានការបំពុលមានដូចជា៖ ស្រុក Wang Thonglang, Pathumwan, Yannawa, Khlong San, Bangkok Yai, Bangkok Noi, Taling Chan, Thawi Watthana, Phasi Charoen, Nong Khaem, Bang Bon, Bang Sue, Bueng Kum និង Bang Phlat ។

- Share This Post:


