Short News

អាមេរិកសម្រេចចោទប្រកាន់ពលរដ្ឋចិន ២នាក់ថា ជាមន្ត្រីចារកម្មចិនដែលបានស៊ើបការសម្ងាត់ឲ្យក្រុមហ៊ុន Huawei

BY
Oun Mey
October 26, 2022

អាមេរិក៖ ក្រសួងយុត្តិធម៌អាមេរិកសម្រេចោទប្រកាន់ពលរដ្ឋចិនចំនួន ២នាក់ថា​ជាមន្ត្រីចារកម្មចិន ដែលបានស៊ើបការសម្ងាត់ឲ្យក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់ចិនគឺក្រុមហ៊ុន Huawei​។ ការសម្រេចចោទប្រកាន់នេះត្រូវបានធ្វើឡើងតបតាមការស៊ើបអង្កេតរបស់ការិយាល័យស៊ើបអង្កេតសហព័ន្ធ(FBI) ដែលបានរកថាឃើញថា ពលរដ្ឋចិនទាំង ២រូបនេះ បានព្យាយាមលួចយកអាថ៌កំបាំងពាណិជ្ជកម្មរបស់ក្រុមហ៊ុនទូរគមនាគមន៍ជាច្រើននៅអាមេរិកដើម្បីផ្តល់ឲ្យទៅក្រុមហ៊ុន Huawei ខណៈពួកគាត់គឺជាពលរដ្ឋចិនដែលបានសិទ្ធរស់នៅនិងធ្វើការងារដោយស្របច្បាប់នៅលើដឹកដីអាមេរិក។

Share This Post: