ប្រទេសអ៊ីរ៉ង់និយាយថា ខ្លួនបានត្រៀមរួចជាស្រេច ដើម្បីសហការជាមួយអ៊ុយក្រែនពាក់ព័ន្ធនឹងការប្រើប្រាស់ដ្រូនពិឃាដរបស់រុស្ស៊ី
- BY
- Oun Mey
- October 26, 2022
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានបដិសេធជាថ្មីម្តងទៀត ចំពោះការចោទប្រកាន់ដែលថា ប្រទេសរបស់លោកបានលក់យន្តហោះគ្មានមនុស្សបើកឱ្យទីក្រុងមូស្គូ ដែលកងកម្លាំងរុស្ស៊ីប្រើដើម្បីវាយប្រហារទីក្រុងនានារបស់អ៊ុយក្រែន។ អ៊ីរ៉ង់ត្រូវបានគេរាយការណ៍ថា បានត្រៀមខ្លួនជាស្រេច ដើម្បីពិនិត្យមើលបញ្ហានេះជាមួយអ៊ុយក្រែន។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់អ៊ីរ៉ង់បានដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេសលោក Hossein Amir-Abdollahian ដែលបាននិយាយកាលពីថ្ងៃចន្ទថា អ៊ីរ៉ង់បានទទួលអាវុធមួយចំនួនពីរុស្ស៊ីនាពេលកន្លងមក ហើយបានផ្តល់អាវុធខ្លះដល់ពួកគេវិញ ប៉ុន្តែមិនមែនក្នុងអំឡុងពេលសង្រ្គាមនៅអ៊ុយក្រែននោះទេ។

- Share This Post:


