ខ្មែរណូត

ស្វែងរក

  • PR

    NTT Communications រៀបចំកិច្ចប្រជុំតុមូលរួមគ្នា ជាមួយនឹង VMware ដើម្បីពន្លឿនការផ្លាស់ប្តូរផ្នែកឌីជីថល ចំពោះសហគ្រាសនៅកម្ពុជា

    BY Khmernote Media December 29, 2018
    NTT Communications រៀបចំកិច្ចប្រជុំតុមូលរួមគ្នា ជាមួយនឹង VMware ដើម្បីពន្លឿនការផ្លាស់ប្តូរផ្នែកឌីជីថល ចំពោះសហគ្រាសនៅកម្ពុជា

    រាជធានីភ្នំពេញ កម្ពុជា៖ NTT Communications (Thailand) Co. Ltd. (NTT Com) ដែលស្ថិតក្នុងសម្ព័ន្ធ NTT Group (NYSE: NTT) បានពង្រីកអាជីវកម្មរបស់ខ្លួន​​ មកប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ២០១០ មកម៉្លេះ ដោយផ្តល់ នូវសេវាកម្មអនធើណេត និង​ការប្រឹក្សារយោបល់ចំពោះដំណោះស្រាយលើបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍(ICT) ទៅដល់ អតិថិជនជាសហគ្រាស នៅតាមវិស័យនានា រួមទាំងវិស័យហិរញ្ញវត្ថុ និងឧស្សាហកម្មផលិតផងដែរ។

    ដើម្បីគាំទ្រដល់ការលូតលាស់ផ្នែកអាជីវកម្មរបស់ក្រុមហ៊ុន ក៏ដូចជាដឹកនាំការផ្លាស់ប្តូរផ្នែកឌីជីថល នៅក្នុងស្ថាប័ន​នានា NTT Communications ការិយាល័យភ្នំពេញ បានរៀបចំកិច្ចប្រជុំតុមូលសម្រេចរួមគ្នាជាមួយ VMware នៅ​កម្ពុជា កាលពីថ្ងៃ ទី១៩ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅនេះ។ លោក Masato Tsuboi អនុប្រធានប្រតិបត្ត របស់ NTT Communications ប្រទេសថៃ បានមានប្រសាសន៍ថា៖ «សហគ្រាសចាំបាច់ត្រូវធ្វើទំនើបកម្មលើប្រព័ន្ធ ICT របស់ខ្លួន ដោយពឹងផ្អែកលើបច្ចេកវិទ្យា​ Hybrid Cloud​ព្រមទាំងបង្កើននូវសុវត្ថិភាព និងការទទួលផលលើ ការវិនិយោគ (ROI) ជាអតិបរមា ដើម្បីបំពេញតម្រូវការអាជីវកម្ម ប្រកបដោយភាពសមស្រប និងរហ័សរហួន។» លោក ក៏បានបន្ថែមថា៖ «យើងខ្ញុំក៏ត្រូវធ្វើយ៉ាងណាឱ្យសហគ្រាសនានាទទួលយកបណ្តាញបច្ចេកវិទ្យាចុងក្រោយ ដែល សហការយ៉ាងរលូន ជាមួយប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានដែលមានស្រាប់ ដោយពុំមានការផ្លាស់ប្តូរដល់ផ្នែក ប្រតិបត្តការណ៍ និងគ្រប់គ្រងឡើយ។ NTT Communications រួមជាមួយ VMware ពិតជាអាចជួយសម្រួលដល់ដំណើរការ​ប្រើប្រាស់ Hybrid Cloud​ របស់​អតិថិជនបាន។»

    បើតាមលោក Daniel Choo ជាអ្នកគ្រប់គ្រងប្រចាំប្រទេស របស់ Nascent Markets & Vietnam, VMware ៖ «សហគ្រាសចាំបាច់ត្រូវផ្លាស់ប្តូរខ្លួន ដោយធ្វើទំនើបកម្មលើបច្ចេកវិទ្យាព័ត៌មាន។ ធ្វើដូចនេះទើបអាចឱ្យពួកគាត់ កែលម្អភាពបត់បែន និងរហ័សរហួសបាន ហើយក៏អាចធ្វើឱ្យអាជីវកម្ម របស់ពួកគាត់កាន់តែលូតលាស់ផងដែរ។»​ លោកក៏បានបន្តថា៖ «តាមរយៈកិច្ចប្រជុំតុមូលនេះ NTT និង VMware គ្រោង​ចែកចាយ ដំណោះស្រាយ Hybrid Cloud លំដាប់ពិភពលោក ហើយសហការគាំទ្រដល់អាជីវកម្មនៅកម្ពុជា ក្នុង​ដំណើរ​ផ្លាស់ប្តូផ្នែកឌីជីថលរបស់ខ្លួន។»
    ក្នុងវគ្គកិច្ចប្រជុំតុមូលនេះ NTT Communications បានពិភាក្សាពីវិធីសាស្រ្ត Hybrid Cloud, ស្ថាបត្យកម្ម Cross-Cloud និងការធ្វើរប្រតិបត្តការ​អំពី Public និង Private Cloud។ VMware បានចែក​រំលែកពី​យុទ្ធសាស្ត្រ​​ Hybrid Cloud ចុងក្រោយរបស់ខ្លួន ដោយរួមមានសេវាកម្មទិន្នន័យ Cloud របស់​ VMware ។ ក្រុមហ៊ុនផ្សេងៗក៏បានពិភាក្សាពីវិធីរៀងៗខ្លួនដែលអាចជួយសហគ្រាស ក្នុងការផ្លាសប្តូរ និងពង្រីកផ្នែក​ឌីជីថល​លើអាជីវកម្មរបស់ខ្លួន។ ទៅថ្ងៃមុខ NTT Communications គ្រោងរៀបចំកិច្ចប្រជុំតុមូលផ្សេងៗទៀត ដើម្បីចូលរួម​ការផ្លាស់ប្រែផ្នែកឌីជីថល នៅកម្ពុជា។

    ត្រួសៗពី NTT Communications ការិយាល័យភ្នំពេញ
    NTT Communications ការិយាល័យភ្នំពេញ បានបើកសម្ភោធនៅកម្ពុជា តាំងពីឆ្នាំ២០១០ម៉្លេះ។ យើងខ្ញុំបានចាប់​ផ្តើមផ្តល់សេវាកម្មអ៊ិនធឺណេតល្បឿនលឿន នៅកម្ពុជា កាលពីឆ្នាំ២០១១។ ម្យ៉ាងទៀត យើងខ្ញុំផ្តល់នូវ «One Stop Services» រួមមាន System Integration និង Data Center Construction។ យោងតាម និន្នាការផ្នែកបច្ចេកវិទ្យា យើងខ្ញុំបានពង្រីកសមត្ថភាពខ្លួន ក្នុងការគាំទ្រដល់អតិថិជនក្នុងស្រុក ដោយផ្សព្វផ្សាយពីដំណោះស្រាយរបស់ VMware ទៅលើ Hybrid Cloud របស់ NTT ។ ដើម្បីបង្កើនអតិថិជនរបស់យើងជាអតិបរមា យើងខ្ញុំជឿជាក់ Hybrid Cloud នឹងក្លាយជាដំណោះស្រាយដ៏ពេញនិយមមួយ សម្រាប់អ្នកព័ត៌មានវិទ្យាជំនាន់ក្រោយ។

    ត្រួសៗពី NTT Communications ប្រទេសថៃ
    NTT មានប្រវត្តិយូរអង្វែងមកហើយក្នុងការគាំទ្រការអភិវឌ្ឍបច្ចេកវិទ្យា ទូរគមនាគមន៍នៅប្រទេសថៃ។ NTT Communications (Thailand) Co., Ltd. ជាក្រុមហ៊ុនបុត្រសម្ព័ន្ធដែលកាន់កាប់ទាំងស្រុងដោយសាជីវកម្ម NTT Communications Corporation ហើយបានចាប់ផ្តើមអាជីវកម្មរបស់ខ្លួន ក្នុងនាមជា NTT Communications (Thailand) Co., Ltd. កាលពីឆ្នាំ២០០០។ NTT Communications Thailand ផ្តល់នូវបណ្តាញតភ្ជាប់(អ៊ិនធើណេត)ល្បឿនលឿន និងជាទីទុកចិត្ត, សេវាកម្ម Data Center​ នៅក្នុង Bangkok 1 និង Bangkok 2 គុណភាពខ្ពស់, សេវាកម្ម Cloud, សេវាកម្មសុវត្ថិភាព(ព័ត៌មាន) សេវាកម្មគ្រប់គ្រងបច្ចេកវិទ្យាព័ត៌មាន, សេវាកម្ម Voice និង Conferencing, សេវាកម្ម​ System Integrated ទៅដល់សហគ្រាសនានា ពាសពេញពិភពលោក។
    www.th.ntt.com | Facebook@NTTComThailand | LinkedIn@NTTComThailand

    Share This Post:
    MPO4D jitutoto mpo4d Mpoplay