ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ គ្រោងជួបប្រធានាធិបតី អ៊ុយក្រែន តាមទូរស័ព្ទនៅប៉ុន្មានថ្ងៃខាងមុខនេះ ប្រសិនគ្មានការប្រែប្រួល

    BY Khmernote Media October 27, 2022
    សម្តេចតេជោ គ្រោងជួបប្រធានាធិបតី អ៊ុយក្រែន តាមទូរស័ព្ទនៅប៉ុន្មានថ្ងៃខាងមុខនេះ ប្រសិនគ្មានការប្រែប្រួល

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ គ្រោងជួបប្រធានាធិបតី អ៊ុយក្រែន តាមទូរស័ព្ទនៅប៉ុន្មានថ្ងៃខាងមុខនេះ ប្រសិនគ្មានការប្រែប្រួល និងការសម្របសម្រួលពេលវេលាតាមផ្លូវការទូត។

    តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកនាព្រឹកនេះ សម្តេចតេជោ បានលើកឡើងថា « បេសកកម្មជួយប្រជាជនដែលរងគ្រោះ ដោយជំនន់ទឹកភ្លៀងវគ្គទីមួយត្រូវបាន បញ្ចប់ពីម្សិលមិញ។ មកដល់ផ្ទះវិញបំណុលត្រូវសងមានយ៉ាង ច្រើនដោយឯកសារត្រូវពិនិត្យសម្រេច និងចុះហត្ថលេខានៅរង់ចាំ។

    ការងារទាក់ទងនឹងការប្រជុំអាស៊ានក្នុងឋានៈជាប្រធានប្តូរវេនឆ្នាំ២០២២បូកជាមួយនិងការចូលរួមប្រជុំG20និងការ ចូលរួមប្រជុំAPECត្រូវបានដោះស្រាយ មួយភាគធំ។

    ប្រសិនគ្មានការប្រែប្រួល និងការសម្របសម្រួលពេលវេលាតាមផ្លូវការទូត ដែលកំពុងធ្វើនោះទេខ្ញុំនឹងជួបប្រធានាធិបតី អ៊ុយក្រែន តាមទូរស័ព្ទនៅប៉ុន្មានថ្ងៃខាងមុខនេះ។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខសេចក្តីចម្រើន៕»

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: