ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា ផ្លូវជាតិលេខ៤ ភ្នំពេញទៅក្រុងព្រះសីហនុ កំពុងរៀបចំពង្រីកពី ៧ម៉ែត្រ ទៅទំហំ ១០ម៉ែត្រ

    BY Khmernote Media October 27, 2022
    ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា ផ្លូវជាតិលេខ៤ ភ្នំពេញទៅក្រុងព្រះសីហនុ កំពុងរៀបចំពង្រីកពី ៧ម៉ែត្រ ទៅទំហំ ១០ម៉ែត្រ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងសន្និសីទ សារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំ » នៅទីស្តីការគណៈរដ្ឋមន្រ្តី បានឱ្យដឹងថា ផ្លូវជាតិលេខ ៤ (ភ្នំពេញ-ព្រះសីហនុ) កំពុងរៀបចំពង្រីកពី ៧ម៉ែត្រ ទៅទំហំ ១០ម៉ែត្រ។

    នៅក្នុងសន្និសីទ សារព័ត៌មាន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា៖ “ផ្លូវជាតិលេខ ៤ ភ្នំពេញ ទៅក្រុងព្រះសីហនុ ផ្លូវនឹងតូចតែ ៧ម៉ែត្រទេ ដូច្នេះយើងបានរកថវិកាពីធនាគាពិភពលោក ដើម្បីពង្រីកផ្លូវនេះ ពី៧ម៉ែត្រ ទៅ១០ ម៉ែត្រ ឥឡូវនេះយើងបានបើកការដ្ឋានពង្រីកពី ៧ម៉ែត្រ ទៅ១០ម៉ែត្រ ហើយយើងចាក់ AC កៅស៊ូពីលើ ៧ហ៊ុនពីលើទៀត ដូចជាផ្លូវថ្មីមួយទៀតអ៊ីចឹង។ ក្រៅពីនោះ យើងសាងសង់ស្ពាន ពង្រីកស្ពាននិងលូ ដែលទំហំ ៧ម៉ែត្រ ពេលយើងធ្វើផ្លូវពី ៧ម៉ែត្រ ទៅ១០ម៉ែត្រ បើស្ពាននិងលូយើងនៅតែ ៧ម៉ែត្រ នោះមានគ្រោះថ្នាក់ហើយ ដូច្នេះក៏មានគម្រោងពង្រីកស្ពាន និងលូ ចំនួន ៤៦កន្លែង នៅផ្លូវជាតិលេខ ៤របស់យើង សាងសង់ស្ពានថ្មី ៨កន្លែងលើផ្លូវជាតិលេខ៤ កុំឱ្យមានការលិចទឹកជំនន់ជារៀងរាល់ឆ្នាំ យើងបិទផ្លូវជាតិលេខ ៤ ដោយសារទឹកជំនន់ ឥឡូវយើងលើកកម្ពស់កន្លែងដែលលិចនេះ ហើយយើងធ្វើស្ពាន ៨កន្លែងទៀតនៅផ្លូវជាតិលេខ ៤របស់យើង ៕ ”

    Share This Post: