គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិតគ្រោងនឹងបើកការដ្ឋានសាងសង់នៅខែមិថុនាឆ្នាំ២០២៣ខាងមុខ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិតគ្រោងនឹងបើកការដ្ឋានសាងសង់នៅខែមិថុនាឆ្នាំ២០២៣ខាងមុខ បន្ទាប់ពីកម្ពុជាបានបញ្ចប់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ ដែលបានជួយជំរុញដល់សេដ្ឋកិច្ចជាតិ។. ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសា ធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា ក្រសួងសាធារ ណការនិងដឹកជញ្ជូនបានបើកកិច្ចប្រជុំរវាងគណៈកម្មការអន្តរក្រសួងជាមួយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC)ចប់សព្វគ្រប់អស់ ហើយ ដើម្បីជំរុញដំណើរការអនុវត្តគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតដែលជាគម្រោងទី២របស់កម្ពុជាឱ្យទទួលបានជោគ ជ័យ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងបានដុតដៃដុតជើងគ្នាយ៉ាងខ្លាំងនៅកិច្ចចរចាសម្បទានគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត ដែលនឹងត្រូវចុះហត្ថ លេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) នៅថ្ងៃទី៩ ខែវិច្ឆិកាខាងមុខ នេះ ក្នុងអំឡុងពេលនាយករដ្ឋមន្រ្តីចិន មកចូលរួមកិច្ច ប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាប្រធាន។ «តើយើងធ្វើផ្លូវភ្នំពេញបាវិតធ្វើផ្លូវចាស់ឬផ្លូវថ្មីសូមជម្រាបថា ផ្លូវថ្មីសុទ្ធសាធអត់មានយកផ្លូវចាស់កែច្នៃហើយថាជាផ្លូវល្បឿនលឿនទេ ផ្លូវថ្មីសុទ្ធសាធមួយរយសាមសិបប្រាំបីគីឡូម៉ែត្រពីខាងកើតទន្លេមេគង្គ បូកនិងស្ពានជាងពីរគីឡូ បួនគន្លងទៅពីរមកពីរ កម្ពស់វាសាម សិបប្រាំពីរកន្លះ ដូចស្ពានតឹ្សបាសារបស់យើងអ៊ីចឹង ដូចគ្នា ប៉ុន្តែមិនមែនកាបទេ វាថ្ម ទៅពីរមកពីរបួនគន្លង ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា គម្រោងសាង សង់ផ្លូវល្បឿនលឿនភ្នំពេញ- ក្រុងបាវិត បានបង្កើនកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ជាពិសេសលើការតភ្ជាប់វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន សំដៅចូលរួមចំណែកក្នុងការលើកកម្ពស់វិស័យសេដ្ឋកិច្ច និងទេសចរណ៍ផងដែរ។ សូមជម្រាបថា យោងតាមសេចក្តីសម្រេចចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានឯកភាពឱ្យក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) ដែលសាង សង់ និងវិនិយោគលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសី ហនុ បន្តធ្វើការវិនិយោគសាង សង់ផ្លូវល្បឿនលឿនភ្នំពេញ- បាវិត ក្រោមក្របខណ្ឌសាង សង់-ធ្វើអាជីវកម្ម-ផ្ទេរ៕