ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    លម្អិតករណីអគ្គិភ័យ ឆាបឆេះនៅរោងចក្រដេរសម្លៀកបំពាក់មួយកន្លែង ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ

    BY Khmernote Media October 31, 2022
    លម្អិតករណីអគ្គិភ័យ ឆាបឆេះនៅរោងចក្រដេរសម្លៀកបំពាក់មួយកន្លែង ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ

    រាជធានីភ្នំពេញ៖ (ព័ត៌មានលម្អិត) យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ បានឱ្យដឹងថា នៅវេលាម៉ោង ១២៖០០ នាទីថ្ងៃត្រង់ ថ្ងៃអាទិត្យ ៦កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ មានករណីអគ្គិភ័យមួយកន្លែងបានកើតឡើងនៅរោងចក្រដេរសម្លៀកបំពាក់ ស៊ីនវៃជា ដែលស្ថិតនៅផ្លូវ ១១ ក្រុម៤ ភូមិចុងថ្នុលខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ម្ចាស់ទីតាំងឈ្មោះ ចិន អ៊ីឡាន ភេទ ស្រី អាយុ ៤៣ ឆ្នាំ ជនជាតិ ចិន មុខរបរ ម្ចាស់រោងចក្រ។

    – មូលហេតុ៖ កំពុងបន្តការស្រាវជ្រាវ ។
    – ប្រភេទសំណង់៖ ថ្មបេតុងប្រក់ស័ង្កសីទំហំ ១៨០០ ម៉ែត្រការ៉េ ។
    – ខូចខាតសម្ភារ៖ ឆេះម៉ាស៊ីនដេរចំនួន ៣២ គ្រឿង ឆ្នាំងអ៊ុតចំនួន ០៨ គ្រឿង និងក្រណាត់អស់មួយចំនួន នឹងពុំបានរាលដាលដល់អ្នកក្បែរខាងឡើយ ។
    – ស្លាប់មនុស្ស : គ្មាន ។
    – របួសមនុស្ស: គ្មាន ។

    + កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ៖ ចំនួន ១៩ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១៩ រថយន្ត ស្មើរនឹង ៧៦ ម៉ែត្រគូប ។
    – រថយន្តជំនួយអន្តរាគមន៍
    – រថយន្តកងពលតូច ង៧០ ចំនួន ០៤ គ្រឿង ពុំបានប្រើប្រាស់ទឹក ។
    – រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ រថយន្ត ស្មើរនឹង ០៦ម៉ែត្រគូប។
    – ពន្លត់ចប់ ៖ នៅវេលាម៉ោង ១៣:០០ នាទីថ្ងៃត្រង់ ថ្ងៃខែឆ្នាំដដែល៕

    ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post: