អ៊ុយក្រែននិយាយថា រុស្ស៊ីអាចនឹងចល័តទាហាន ៤០,០០០ នាក់ ឈ្ពោះទៅទីក្រុង Kherson
- BY
- Oun Mey
- October 31, 2022
រុស្ស៊ីទំនងកំពុងប្រមូលផ្តុំកងទ័ព ៤០,០០០ នាក់នៅក្នុងទីក្រុង Kherson ភាគខាងត្បូងប្រទេសអ៊ុយក្រែន ខណៈដែលកងកម្លាំងអ៊ុយក្រែន បានបង្កើនការវាយលុកនៅភាគខាងកើត និងខាងត្បូងរបស់ប្រទេស។ អ៊ុយក្រែនបានប្រកាសកាលពីថ្ងៃអាទិត្យថា ពួកគេបានបណ្តេញទាហានរុស្ស៊ីដោយជោគជ័យនៅក្នុងសង្កាត់ចំនួន ១០ របស់តំបន់ Donetsk ភាគខាងកើត។ កងកម្លាំងអ៊ុយក្រែនត្រូវបានគេជឿថា កំពុងឆ្ពោះទៅកាន់ទីក្រុង Kherson ដែលជាទីក្រុងសំខាន់នៅក្នុងតំបន់ Kherson ដើម្បីរំដោះយកទីក្រុងត្រឡប់មកវិញ។

- Share This Post:


