ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសុខាភិបាល ស្រាវជ្រាវរកឃើញផលិតផលឈ្មោះ Yong Liang មានសារធាតុឱសថសម័យ Diclofenac Sodium ដែលអាចបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិត

    BY Khmernote Media October 31, 2022
    ក្រសួងសុខាភិបាល ស្រាវជ្រាវរកឃើញផលិតផលឈ្មោះ Yong Liang មានសារធាតុឱសថសម័យ Diclofenac Sodium ដែលអាចបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិត

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការស្រាវជ្រាវរកឃើញផលិតផលឈ្មោះ Yong Liang (យ៉ុង លាំង) មានសារធាតុឱសថសម័យ Diclofenac Sodium ។

    ក្រសួងសុខាភិបាល បានទទួលប្រព្រឹត្តិប័ត្រភាគគុណភាពពីមជ្ឈមណ្ឌលជាតិ ពិសោធន៍សុខាភិបាល ដែលបានបញ្ជាក់អំពីផលិតផលឈ្មោះ Yong Liang (យ៉ុង លាំង)គ្មានលេខបញ្ជិកា និងមានសារធាតុឱសថសម័យ Diclofenac Sodium ដែលមានសារធាតុនេះត្រូវប្រើប្រាស់ក្នុងកម្រិតច្បាស់លាស់ មានរយៈពេលកំណត់ក្នុងការប្រើ និងការប្រុងប្រយ័ត្ន ហើយមានបុគ្កលមួយចំនួនមិនអនុញ្ញាតឱ្យប្រើប្រាស់ទៀតផល។

    ក្រសួងសុខាភិបាល សូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មិនត្រូវទិញ និងប្រើប្រាស់ផលិតផលឈ្មោះ Yong Liang នេះឡើយ ព្រោះផលិតផលនេះ អាចបណ្ដាលឱ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ឬឈានដល់ការបាត់បង់អាយុជីវិតទៀតផង។

    បន្ទាប់ពីការផ្សព្វផ្សាយសេចក្ដីជូនព័ត៌មានផលិតផលខាងលើនេះរួចហើយ បើសិនមានម្ចាស់គណនីបណ្ដាញសង្គមហ្វេសប៊ុ និងជនពាក់ព័ន្ធណាមួយនៅតែបន្តនាំចូល ចែកចាយ ឬផ្សព្វផ្សាយលក់ ផលិតផលខាងលើនេះ ជាបន្តទៀតនឹងត្រូវទទួលទោសបញ្ញត្តិតាមច្បាប់ជាធរមាន ៕

    ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

    Share This Post: