អគារ ព្រីនស៍ អាយ ធី បៀលឌីង បានបញ្ចប់ការសាងសង់គ្រោងអគារជាស្ថាពរ មូលដ្ឋានការិយាល័យកណ្តាលនៃព័ត៌មានវិទ្យាចម្រុះនឹងលេចរូបរាងឡើងហើយ!!!
អគារ ព្រីនស៍ អាយ ធី បៀលឌីង ដែលជាគម្រោងវិនិយោគដ៏ធំរបស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានប្រារព្ធពិធីបញ្ចប់ការសាងសង់គ្រោងអគារជាស្ថាពរនៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០១៨។ លោក លី មីញ នាយកប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប លោក ថាង គួរឈី (Tang Guoqi) នាយកចាត់ការទូទៅនៃក្រុមហ៊ុនឆាយណា ខនស្ទ្រាក់សិន ហ្វ័ត អេនជីនារីង ឌីវីសិន (ខេមបូឌា) ខូអិលធីឌី រួមជាមួយថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន តំណាងសហគ្រាសជាដៃគូសហការ អ្នកសារព័ត៌មាន បានចូលរួមក្នុងពិធីដ៏ឱឡារិកនេះ។
លោក លី មីញ នាយកប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ប្រគល់ទង់កិតិ្ដយស

ពិធីបញ្ចប់ការសាងសង់គ្រោងជាស្ថាពររបស់អគារ ព្រីនស៍ អាយ ធី បៀលឌីង
មូលដ្ឋានការិយាល័យកណ្តាលនៃព័ត៌មានវិទ្យាចម្រុះនឹងជួយជំរុញដល់ការអភិវឌ្ឍវិស័យបច្ចេកវិទ្យាទំនើបនៅក្រុងព្រះសីហនុ អគារ ព្រីនស៍ អាយ ធី បៀលឌីង មានទីតាំងនៅចំចំនុចកណ្តាលនៃក្រុងព្រះសីហនុ និងជាប់នឹងរង្វង់មូលតោពីរ ដែលជានិមិត្តសញ្ញានៃក្រុងព្រះសីហនុ និងសណ្ឋាគារព្រីនស៍ ថាម ហូថេល (លំដាប់ថ្នាក់ផ្កាយប្រាំ)។ អគារ ព្រីនស៍ អាយ ធី បៀលឌីងមានផ្ទៃក្រឡាសាងសង់សរុបជិត ៦ ម៉ឺនម៉ែត្រការ៉េ។
លោក លី មីញ នាយកប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ឡើងថ្លែងសន្ទរកថា
លោក Tang Guoqi នាយកចាត់ការទូទៅនៃក្រុមហ៊ុនឆាយណា ខនស្ទ្រាក់សិន ហ្វ័ត អេនជីនារីង ឌីវីសិន (ខេមបូឌា) ខូអិលធីឌី ឡើងថ្លែងសន្ទរកថា
អគារ ព្រីនស៍ អាយ ធី បៀលឌីង ជាគម្រោងដ៏សំខាន់ក្នុងវិស័យបច្ចេកវិទ្យាខ្ពស់របស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ដែលនឹងដឹកនាំក្រុងព្រះសីហនុក្លាយជាទីក្រុងទេសចរណ៍មកធ្វើការអភិវឌ្ឍក្នុងឧស្សាហកម្មព័ត៌មានវិទ្យា អ៊ិនធើណេត បច្ចេកវិទ្យាទំនើប និងឧស្សាហកម្មទំនើបៗផ្សេងទៀត ហើយជួយជំរុញក្រុងព្រះសីហនុឲ្យក្លាយជាទីក្រុងកំពង់ផែបែបអន្តរជាតិ និងទំនើបកម្ម តាមរយៈការនាំយកការវិនិយោគរបស់ក្រុមហ៊ុនព័ត៌មានវិទ្យាដែលមានឈ្មោះល្បីលើពិភពលោកមកកាន់ក្រុងព្រះសីហនុ។
ប្លង់3Dនៃអគារ ព្រីនស៍ អាយ ធី បៀលឌីង
គម្រោងអភិវឌ្ឍន៍ត្រីកោណមាស “ភ្នំពេញ – សៀមរាប – ក្រុងព្រះសីហនុ” រួមគ្នាកសាងព្រះរាជាណាចក្រកម្ពុជាឲ្យកាន់តែប្រសើរ។ បច្ចុប្បន្ន ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានបង្កើតគម្រោងអគារចម្រុះបែបទីក្រុងខ្នាតធំជាច្រើននៅរាជធានីភ្នំពេញ រួមមានព្រីនស៍ ម៉ូឌើន ផ្លាហ្សា មជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា ព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា ជាដើម ដែលសុទ្ធតែទទួលបានការពេញនិយមពីសំណាក់វិនិយោគិនបរទេស។ គម្រោងទាំងអស់របស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប មានផ្ទៃក្រឡាសាងសង់សរុបលើសពី ២.៥៦លាន ម៉ែត្រការ៉េហើយបច្ចុប្បន្ន ដែលក្នុងនោះគ្របដណ្តប់លើឧស្សាហកម្មជាច្រើនរួមមាន អគារស្នាក់នៅ អគារការិយាល័យ ពាណិជ្ជកម្ម សណ្ឋាគារ ក្លឹបកម្សាន្ត និងសួនឧស្សាហកម្ម ។ល។ ចំណែកគម្រោងស្នាក់នៅដែលបាននឹងកំពុងធ្វើការលក់មានផ្ទៃក្រឡាសាងសង់សរុបជាង ៧៦.៦៩ ម៉ឺនម៉ែត្រការ៉េ និងមានខុនដូរហូតដល់ ៤៣៥៨ យូនីត។ នាថ្ងៃខាងមុខ ដោយផ្អែកលើចក្ខុវិស័យជាប្រតិបត្តិករទីក្រុង ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងបន្តអភិវឌ្ឍគម្រោងដែលមានគុណភាពជាច្រើនទៀត ដើម្បីផ្តល់សេវាកម្មដល់ប្រជាពលរដ្ឋកម្ពុជា និងរួមគ្នាកសាងប្រទេសកម្ពុជាឲ្យកាន់តែប្រសើរ។
រូបថតជុំគ្នារបស់ថ្នាក់ដឹកនាំក្នុងពិធីបញ្ចប់ការសាងសង់គ្រោងអគារជាស្ថាពរ




