Short News
ក្រោយពីពិនិត្យសុខភាព សាយ ប្រកាសថា កម្មវិធីរត់ជាមួយសាយ ៤សែនជំហានគឺជាកម្មវិធីចុងក្រោយនៃការរត់រយៈចម្ងាយឆ្ងាយរបស់ខ្លួន
BY Oun Mey
November 1, 2022
(ភ្នំពេញ)៖ ក្រោយពីបង្កើតកម្មវិធីរត់សប្បុរសធម៌ កម្មវិធីរត់ជាមួយសាយ ៤សែនជំហាន ដើម្បីរៃអង្គាសថវិកាជួយសង្គ្រោះជីវិតកុមារពីជំងឺមហារីកនៅក្នុងមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប តារាចម្រៀង លោក អ៊ួន បឋម ហៅ សាយ បានប្រកាសថា កម្មវិធីរត់ជាមួយសាយ ៤សែនជំហានគឺជាកម្មវិធីចុងក្រោយនៃការរត់រយៈចម្ងាយឆ្ងាយរបស់ខ្លួន ក្រោយទទួលការណែនាំពីពេទ្យ។
