Short News
រសៀលថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានជួបសន្ទនាតាមទូរស័ព្ទជាមួយ ប្រធានាធិបតីអ៊ុយក្រែន ហើយលោក Zelenskyy ក៏បានបង្ហោះសារថ្លែងអំណរគុណចំពោះប្រទេសកម្ពុជា
BY Oun Mey
November 2, 2022
យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មានក្នុង និងក្រៅប្រទេស បានឲ្យដឹងថា នៅរសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ បានជួបសន្ទនាតាមទូរស័ព្ទជាមួយ ប្រធានាធិបតីអ៊ុយក្រែន ឯកឧត្តម Volodymyr Zelenskyy។
