ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងប្រែនខុសបច្ចេកទេស បង្កសំឡេងរំខានដល់អ្នកដទៃ ត្រូវបានសមត្ថកិច្ចដកហូតម៉ូតូចំនួន ៩គ្រឿង និងរថយន្តមួយគ្រឿង

    BY Khmernote Media November 2, 2022
    ម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងប្រែនខុសបច្ចេកទេស បង្កសំឡេងរំខានដល់អ្នកដទៃ ត្រូវបានសមត្ថកិច្ចដកហូតម៉ូតូចំនួន ៩គ្រឿង និងរថយន្តមួយគ្រឿង

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ដោយអនុវត្តតាមការណែនាំ និងបទបញ្ជាជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង២០:៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី១ នៃអធិការដ្ឋាននគរបាលឫស្សីកែវ បានធ្វើការបង្រ្កាបនិងឃាត់ចាប់ម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងប្រែនខុសបច្ចេកទេស (បំពង់ស្រីនិងកែ) បំពង់សំឡេង បង្កឲ្យមានការរំខានដល់អ្នកដទៃ និងធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ ម៉ូតូចំនួន០៩គ្រឿង និងរថយន្តមួយគ្រឿង ខណៈកម្លាំងធ្វើការល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន។

    ១- ម៉ូតូម៉ាកBiGB0Y (បិតបូយ) ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ១II៤៧៥៧ បើកបរដោយឈ្មោះហ៊ន ហេង ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅភូមិធំត្បូង ពញាពន់ សែនសុខភ្នំពេញ។

    ២- ម៉ូតូម៉ាកCBR600 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ១CE៥០៤៨ បើកបរដោយឈ្មោះឃួន សេរី ភេទប្រុស អាយុ៣០ឆ្នាំ។

    ៣- ម៉ូតូម៉ាកហុងដាខ្លិច (Honda Click) ពណ៌ស ពាក់ផ្លាកលេខលេខpp១HZ៥៧១៩ បើកបរដោយឈ្មោះលី កុសល ភេទប្រុស អាយុ២៥ឆ្នាំ។

    ៤- ម៉ូតូC១២៥ (ហុងដាឌ្រីម) ពណ៌ខ្មៅ ពាក់ផ្លាកលេខក្រចេះ១A៦៨៥២ បើកបរដោយឈ្មោះឆៃ ម៉េងលី ភេទប្រុស អាយុ២៨ឆ្នាំ។

    ៥- ម៉ូតូម៉ាកបិតបូយ (BiGBOY) ពណ៌សលាយទឹកក្រូច ផ្លាកលេខគ្មាន បើកបរដោយឈ្មោះចាន់រីដាស្វណ្ណរត្ន ភេទប្រុស អាយុ២៣ឆ្នាំ។

    ៦- ម៉ូតូបិតបូយ (BiGBOy) ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ធំ១K៦៣៨៧ បើកបរដោយឈ្មោះកៅឡាយហេង ភេទប្រុស អាយុ ២១ឆ្នាំ។

    ៧- ម៉ូតូម៉ាកMSX ពណ៌ស ពាក់ផ្លាកលេភ្នំពេញ1Gp៤៩៨៦ បើកបរដោយឈ្មោះជុំ វ៉ាន់ថៃ ភេទប្រុសអាយុ ១៥ឆ្នាំ។

    ៨- ម៉ូតូម៉ាកកាវ៉ាសាគីសិត 1,000 ពណ៌ទឹកក្រូច ពាក់ផ្លាកលេខភ្នំពេញ1GC៩៣៣៣ បើកបរដោយឈ្មោះមាសលាងហេង ភេទប្រុស អាយុ២១ឆ្នាំ។

    ៩-រថយន្តម៉ាកJAGuARSTypE ពណ៌បៃតង ពាក់ផ្លាកលេខភ្នំពេញ២z៤៧៨៩ បើកបរដោយឈ្មោះអ៊ឹមឆាយ៉ា ភេទប្រុស អាយុ៣១ឆ្នាំ។

    បច្ចុប្បន្នម៉ូតូ និងរថយន្តខាងលើ កម្លាំងជំនាញបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី១ ដើម្បីធ្វើការណែនាំអប់រំ ធ្វើកិច្ចសន្យា និងផាកពិន័យតាមច្បាប់ ជាមួយម្ចាស់យានយន្ត៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post: