ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    តូបលក់ឥវ៉ាន់ចាប់ហួយមួយ បាក់ស្រុតធ្លាក់ចូលក្នុងស្ទឹងពោធិ៍សាត់ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា ម្ចាស់តូបមិនចូលរួមសហការជាមួយអាជ្ញាធរ ព្រោះអាជ្ញាធរបានជូនដំណឹងរួចហើយទាក់ទងនឹងស្ថានភាពបាក់ច្រាំង

    BY Khmernote Media November 2, 2022
    តូបលក់ឥវ៉ាន់ចាប់ហួយមួយ បាក់ស្រុតធ្លាក់ចូលក្នុងស្ទឹងពោធិ៍សាត់ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា ម្ចាស់តូបមិនចូលរួមសហការជាមួយអាជ្ញាធរ ព្រោះអាជ្ញាធរបានជូនដំណឹងរួចហើយទាក់ទងនឹងស្ថានភាពបាក់ច្រាំង

    ខេត្តពោធិ៍សាត់៖ យោងតាមការចុះផ្សាយរបស់​ នាយកដ្ឋានព័ត៌មានក្នុង និងក្រៅប្រទេស នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ករណីតូបលក់ឥវ៉ាន់ចាប់ហួយមួយខ្នង ដែលត្រូវបាក់ស្រុតធ្លាក់ចូលទឹក ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា មកពីម្ចាស់តូបមិនចូលរួមសហការជាមួយអាជ្ញាធរ ពីព្រោះអាជ្ញាធរបានជូនដំណឹងរួចហើយ។

    ករណីតូបលក់ឥវ៉ាន់ចាប់ហួយមួយខ្នង យីហោ អ៊ីឈុនហ៊ួយ ដែលសង់នៅជាប់មាត់ស្ទឹងពោធិ៍សាត់ ទល់មុខច្រកចូលផ្លូវយាយអាន ដែលស្ថិតនៅភូមិស្វាយលួង ឃុំស្វាយលួង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ត្រូវបានបាក់ស្រុតធ្លាក់ចូលក្នុងស្ទឹង នាព្រលប់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ខណ:ឥវ៉ាន់ចាបហួយជាច្រើនត្រូវបាត់បង់ និងត្រូវបានជួយសង្គ្រោះបានខ្លះ។

    ចំពោះករណីនេះ អាជ្ញាធរមានសមត្ថកិច្ចបានអះអាងថា មកពីម្ចាស់តូបមិនសហការចូលរួម តាមរយៈការជូនដំណឹងរបស់អាជ្ញាធរឃុំ ទាក់ទងនឹងស្ថានភាពបាក់ច្រាំងគួរឱ្យព្រួយបារម្មណ៍ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២។

    សូមជម្រាបជូនថា ករណីបាក់ស្រុតដី និងតូបលក់ចាប់ហួយ របស់អាជីវករឈ្មោះ គឹម ឈុនហ៊ួយ ដែលរស់នៅតាមច្រាំងស្ទឹងពោធិ៍សាត់ ស្ថិតក្នុងភូមិស្វាយលួង ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ មកដល់ពេលនេះ ពុំមាននរណាម្នាក់បាត់បង់ជីវិតនោះទេ។ បច្ចុប្បន្នក្រុមការងារ ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច បាននឹងកំពុងបន្តជួយអន្តរាគមន៍ រកសម្ភារដែលធ្លាក់ចុះចូលស្ទឹង៕

    ប្រភព៖ នាយកដ្ឋានព័ត៌មានក្នុង និងក្រៅប្រទេស

    Share This Post: