រដ្ឋបាលខេត្តបាត់ដំបង ណែនាំពីការរៀបចំតាំងស្លាកយីហោ និងការប្រើប្រាស់ដីចំណីផ្លូវ នៅក្នុងតំបន់អភិរក្ស និងជុំវិញតំបន់អភិរក្ស ក្នុងក្រុងបាត់ដំបង
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានចេញសេចក្តីណែនាំ ស្តីពី ការរៀបចំតាំងស្លាកយីហោ និងការប្រើប្រាស់ដីចំណីផ្លូវ នៅក្នុងតំបន់អភិរក្ស និងជុំវិញតំបន់អភិរក្ស ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

រដ្ឋបាលខេត្តបាត់ដំបង សង្កេតឃើញថា កន្លងមកបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់អភិរក្ស និងជុំវិញតំបន់អភិរក្សក្រុងបាត់ដំបង បានចូលរួមយ៉ាងសកម្មក្នុងការរៀបចំសោភ័ណភាព សណ្ដាប់ធ្នាប់ របៀបរៀបរយ ស្របតាមគោលការណ៍ណែនាំរបស់រដ្ឋបាលក្រុង និងរដ្ឋបាលខេត្តបាត់ដំបង។ ដើម្បីបន្តលើកកម្ពស់សោភ័ណភាពឱ្យកាន់តែមានភាពប្រសើរឡើងបន្ថែមទៀតស្របតាមបទដ្ឋានបច្ចេកទេស សំដៅដល់ការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងជួយបង្កើនប្រាក់ចំណូលដល់បងប្អូនប្រជាពលរដ្ឋ រដ្ឋបាលខេត្តសូមធ្វើការណែនាំស្ដីពីការរៀបចំតាំងស្លាកយីហោ និងការប្រើប្រាស់ដីចំណីផ្លូវនៅក្នុងតំបន់ក្នុងតំបន់អភិរក្ស និងជំវិញតំបន់អភិរក្សក្រុងបាត់ដំបង ខេត្តបាត់ដំបង ដូចខាងក្រោម៖



ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង