អាវុធហត្ថរាជធានីភ្នំពេញ ប្រកាសស្វែងរកម្ចាស់ម៉ូតូ ១គ្រឿង ស្លាកលេខភ្នំពេញ 1HV-1525 ប្រទះឃើញនៅចំណុចភូមិឫស្សី៣ សង្កាត់ស្ទឹងមានជ័យទី២
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានប្រកាសស្វែងរកម្ចាស់ម៉ូតូ០១គ្រឿង ម៉ូតូម៉ាកស្គុបពី ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1HV-1525 បានប្រទះឃើញនៅវេលាម៉ោង៦៖២៥នាទីព្រឹក ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចភូមិឫស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

អាវុធហត្ថខណ្ឌមានជ័យ បានឲ្យដឹងថា ម៉ូតូ០១គ្រឿងខាងលើនេះ សង្ស័យជាម៉ូតូពាក់ព័ន្ធករណីចោរកម្ម យកមកប្លុងទុកចោល នៅទីតាំងខាងលើ ហើយមានបងប្អូនប្រជាពលរដ្ឋប្រទះឃើញ ទើបរាយការណ៍ដល់សមត្ថកិច្ចអាវុធហត្ថខណ្ឌមានជ័យ ចុះទៅដល់កន្លែងកើតហេតុ ដើម្បីយកមករក្សាទុកស្រាវជ្រាវស្វែងរកម្ចាស់។
បច្ចុប្បន្នម៉ូតូ០១គ្រឿងនេះ កំពុងរក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌមានជ័យ អាស្រ័យហេតុដូចនេះ បើម្ចាស់ម៉ូតូឬបងប្អូនណា បានស្គាល់ម៉ូតូដូចភិនភាគខាងលើ សូមមកទំនាក់ទំនង នៅមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ហើយសូមភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធមកជាមួយផង ដើម្បីទទួលយកម៉ូតូត្រឡប់ទៅវិញតាមការគួរ៕


ប្រភព៖ Phnom Penh Gendarmerie