រួសរាន់ឡើង! កម្មវិធីប្រកួតប្រឡងធីតាឯកសង្ក្រាន្តរដូវកាលទី៤ តួអង្គទេពធីតាឆ្នាំថ្មី២០២៣ ចាប់ផ្តើមបើកទទួលពាក្យពីថ្ងៃនេះតទៅ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា កម្មវិធី ធីតាឯកសង្ក្រាន្តរដូវកាលទី៤ ការប្រកួតធីតាឯកសង្ក្រាន្តចាប់ផ្តើមបើកទទួលពាក្យពីថ្ងៃនេះតទៅហើយ។

ការប្រកួតធីតាឯកសង្ក្រាន្ត ជាកម្មវិធីដែលមានលក្ខណៈបែបប្រពៃណី ហើយជាឱកាសសម្រាប់បងប្អូនយុវតីចូលរួមចំណែកក្នុងការលើកកម្ពស់ស្ត្រី ថែរក្សានូវវប្បធម៌ អរិយធម៌ដ៏ល្អថ្លៃថ្នូររបស់ដូនតាខ្មែរ ដែលមានក្នុងការប្រកួតធីតាឯកសង្ក្រាន្តរដូវកាលទី៤នេះ។
យុវតីដែលអាចដាក់ពាក្យចូលរួមបានត្រូវគោរពតាមលក្ខខណ្ឌដូចជា៖
•ត្រូវតែមានសញ្ជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណខ្មែរ និងនិយាយភាសាខ្មែរបានច្បាស់ល្អ
•មានអាយុចាប់ពី១៦ឆ្នាំដល់២៥ឆ្នាំ និងមានកម្ពស់ចាប់ពី១៦០ស.ម ឡើងទៅ
•កម្រិតវប្បធម៌ កំពុងសិក្សាថ្នាក់មធ្យមសិក្សាឡើងទៅ
•បុគ្គលិកលក្ខណៈ មានកាយសប្បទាល្អ សីលធម៌ល្អ រួសរាយរាក់ទាក់ រួមបញ្ចូល សម្រស់,ប្រាជ្ញា,ក្លាហាន និង ឆន្ទៈ ។
ពាក្យសូមចូលរួមប្រកួតតាមរយៈអនឡាញ
https://docs.google.com/…/1FAIpQLSfDVyP4p78…/viewform… ឬក៏ដាក់ពាក្យដោយផ្ទាល់ជាមួយក្រុមការងារធីតាឯកសង្ក្រាន្តនៅការិយាល័យ Fun Entertainment ជ័យលាភីនឹងក្លាយជាតួអង្គទេពធីតាឆ្នាំថ្មី២០២៣ ជាមួយនឹងប្រាក់រង្វាន់ជាច្រើនទៀតនិងឱកាសការងារក្នុងសង្គមនិងសិល្បៈ ធីតាឯកសង្ក្រាន្តរដូលកាលទី៤អាចជាអ្នក។ សម្រាប់ពត៌មានលំអិតសូមទំនាក់ទំនងតាមលេខទូរស័ព្ទ 087 559 099/ 096 2 721 935។


ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK