ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    នគរបាលឃាត់ខ្លួនបុរស ២នាក់ បន្លំធ្វើជាសង្ឃដើរបិណ្ឌបាត្របច្ច័យ បោកប្រជាពលរដ្ឋ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ

    BY Khmernote Media November 5, 2022
    នគរបាលឃាត់ខ្លួនបុរស ២នាក់ បន្លំធ្វើជាសង្ឃដើរបិណ្ឌបាត្របច្ច័យ បោកប្រជាពលរដ្ឋ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ

    ស្រុកព្រៃនប់៖ យោងតាមរបាយការណ៍ នគរបាលប៉ុស្តិ៍ឃុំបិតត្រាំងស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានឲ្យដឹងថា នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ នគរបាលបានឃាត់ខ្លួនបុរស៣នាក់ ដែលតាមចម្លើយសារភាពថាមកពីខេត្តព្រៃវែងនិងពោធិ៍សាត់ បន្លំខ្លួនធ្វើជាសង្ឃដើរបិណ្ឌបាត្របច្ច័យ បោកញាតិញោមពុទ្ធបរិសទ័ក្នុងឃុំបិតត្រាំងនិងតំបន់ខ្លះទៀតក្នុងស្រុកព្រៃនប់និងក្រុងព្រះសីហនុ ។

    បើតាមសមត្ថកិច្ចបញ្ជាក់ថា អ្នកទាំង៣នេះ មាន២នាក់កោរសក់ ស្លៀកស្បង់ចីវរ បន្លំធ្វើជាសង្ឃ និងម្នាក់ទៀតជាអ្នកបើកម៉ូតូឌុបដើរបិណ្ឌបាត្រតាមភូមិនៅស្រុកព្រៃនប់និងក្រុងព្រះសីហនុ។ ក្រោយពេលបន្លំដើរបិណ្ឌបាតរួច ពួកគេបានយកស្បង់ចីវរនិងបាត្រទៅលាក់ទុកក្នុងព្រៃ។ សកម្មភាពនេះត្រូវបានសមត្ថកិច្ចសង្ស័យនិងតាមឃ្លាំមើល រហូតឈានដល់ការឃាត់ខ្លួន នាំយកមកចាត់ការបន្តតាមនិតិវិធី។

    ជនសង្ស័យទាំង៣នាក់រួមមាន៖
    ១.ឈ្មោះង៉ែត ស្រស់ ភេទប្រុស អាយុ ២៤ឆ្នាំ ស្រុកកំណើត ភូមិតាឡូសែនជ័យ ឃុំតាឡូ ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់(អ្នកដឹកជញ្ជូន)។
    ២.សៀន កវី ភេទប្រុស អាយុ ៣០ឆ្នាំ ស្រុកកំណើត ភូមិត្រម៉ឃុំត្រពាំងត្រែ ស្រុកមេសាង ខេត្តព្រៃវែង(ក្លែងជាសង្ឃ)ជាម្ចាស់ម៉ូតូ។
    ៣.ឈ្មោះ ឌី គៀត ភេទប្រុស អាយុ ៥៧ឆ្នាំ ស្រុកកំណើត ភូមិត្រម៉ ឃុំត្រពាំងត្រែ
    ស្រុកមេសាង ខេត្តព្រៃវែង(ក្លែងជាសង្ឃ) ៕

    ប្រភព៖ លោក Huy Bunleng News

    Share This Post: