ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជនសង្ស័យដែលធាក់ផ្តួលម៉ូតូ និងយកដុំថ្មគប់ជនរងគ្រោះពេលកំពុងធ្វើដំណើរ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ

    BY Khmernote Media November 6, 2022
    ជនសង្ស័យដែលធាក់ផ្តួលម៉ូតូ និងយកដុំថ្មគប់ជនរងគ្រោះពេលកំពុងធ្វើដំណើរ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ

    យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យដែលធាក់ផ្តួលម៉ូតូ និងយកដុំថ្ម គប់ជនរងគ្រោះ កាលពីរសៀល ថ្ងៃទី០២ ខែវិច្ឆិកា ២០២២ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ។

    នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១៧.០០នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានសហការជាមួយកម្លាំងនគរបាល នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួនជនសង្ស័យ០១នាក់ និងម៉ូតូ១គ្រឿង នៅចំណុចតារាងបាល់ទះ ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ពាក់ព័ន្ធករណីធាក់ផ្តួលម៉ូតូ និងយកដុំថ្ម គប់ជនរងគ្រោះ កាលពីរសៀល ថ្ងៃទី០២ ១១ ២០២២ នៅស្ពានអាកាសរង្វង់មូលចោមចៅ តាមបណ្តោយផ្លូវជាតិលេខ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ បច្ចុប្បន្នជនសង្ស័យកំពុងឃុំខ្លួន ដើម្បីអនុវត្តនីតិវិធីបន្ត៕

    Share This Post: