ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    (ព័ត៌មាន​បឋម) មុននេះមានករណីឆាបឆេះរថយន្តម៉ាក​ Range Rover នៅលើផ្លូវល្បឿនលឿន បណ្តាលឱ្យខូចខាតទាំងស្រុង

    BY Naren November 8, 2022
    (ព័ត៌មាន​បឋម) មុននេះមានករណីឆាបឆេះរថយន្តម៉ាក​ Range Rover នៅលើផ្លូវល្បឿនលឿន បណ្តាលឱ្យខូចខាតទាំងស្រុង

    (កំពង់ស្ពឺ)៖ អគ្គិភ័យ បានឆាបឆេះរថយន្តមួយ​គ្រឿង​ម៉ាក​ Range Rover នៅរសៀល ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវល្បឿនលឿនដែលស្ថិតនៅ ភូមិអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅចន្លោះគីឡូលេខ ៥៦​។ នេះបើយោងតាមការផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ ចំពោះករណីនេះមិនទាន់ដឹងថាមានអ្នករងគ្រោះឬអត់ និងមិនទាន់មានរបាយការណ៏ពីមូលហេតុនៅឡើយ។ ព័ត៌មានលម្អិត KHMERNOTE នឹងជម្រាបជូននាពេលក្រោយ៕

    ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post: