ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងមហាផ្ទៃ បដិសេធការចែកចាយតគ្នាថា កងសន្តិសុខអាមេរិកព្រមានបាញ់លើជនណាដែលដកទូរស័ព្ទថតក្បួនប្រតិភូរបស់ លោក ចូ បៃឌិន
BY Khmernote Media
November 10, 2022
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ CNC TV កាលពីយប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបដិសេធចំពោះការចែកចាយតគ្នាតាមបណ្តាញសង្គមថា កងសន្តិសុខអាមេរិកដែលមកការពារប្រធានាធិបតី ចូ បៃដិន នឹងដកកាំភ្លើងបាញ់លើជនណាដែលដកទូរស័ព្ទថតក្បួនគណៈប្រតិភូ។

ការចេញមុខបដិសេធលើព័ត៌មានក្លែងក្លាយនេះ បានធ្វើឡើងបន្ទាប់ពីមានបណ្តាញសង្គមមួយចំនួន បានចែកចាយតគ្នានូវសំឡេងជនអនាមិកតាមបណ្តាញសង្គមថា កងកម្លាំងសន្តិសុខអាមេរិក អាចនឹងធ្វើការបាញ់ទៅលើជនណាមួយ ដែលយកទូរស័ព្ទថតក្បួនរថយន្តរបស់ប្រតិភូអាមេរិក ដឹកនាំដោយ លោក ចូ បៃដិន មកចូលរួមកិច្ចប្រជុំកំពូលអាស៊ានខាងមុខនេះ ៕


ប្រភព៖ CNC TV