ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រាជរដ្ឋាភិបាលកម្ពុជា ចេញសារាចរនិរាករណ៍ វិធានការទប់ស្កាត់ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូមិនទាន់កែច្នៃទៅបរទេស

    BY Khmernote Media November 10, 2022
    រាជរដ្ឋាភិបាលកម្ពុជា ចេញសារាចរនិរាករណ៍ វិធានការទប់ស្កាត់ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូមិនទាន់កែច្នៃទៅបរទេស

    រាជធានីភ្នំពេញ​៖ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ យោងតាមលិខិតរបស់ រាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរ ស្ដីពីនិរាករណ៍សារាចរណែនាំរបស់រាជរដ្ឋាភិបាល លេខ១០ សរណន ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៣ ស្ដីពីវិធានការទប់ស្កាត់ ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មិនទាន់កែច្នៃទៅបរទស។

    កន្លងមក រាជរដ្ឋាភិបាលបានចេញសារាចរណែនាំលេខ១០ សរណន ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៣ ស្តីពីវិធានការទប់ស្កាត់ការនាំចេញជ័រកៅស៊ូនិងឈើកៅស៊ូមិនទាន់កែច្នៃទៅបរទេស។

    ដោយពិនិត្យឃើញថា សារាចរណែនាំខាងលើលែងឆ្លើយតបទៅនឹងស្ថានភាពវិស័យកៅស៊ូបច្ចុប្បន្ន និងក្នុងគោលបំណងសម្រួលដល់កសិករដែលដាំកៅស៊ូជាលក្ខណៈគ្រួសារអាចមានជម្រើសនិងទទួលបាន ប្រាក់ចំណេញខ្ពស់ រាជរដ្ឋាភិបាលសម្រេចនិរាករសារាចរណែនាំរបស់រាជរដ្ឋាភិបាលលេខ១០ សរណន ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៣ ស្តីពីវិធានការទប់ស្កាត់ការនាំចេញជ័រកៅស៊ូនិងឈើកៅស៊ូមិនទាន់កែច្នៃ ទៅបរទេស។ ទទួលបានសារាចរនេះ គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ត្រូវអនុវត្តឱ្យមានប្រសិទ្ធភាពនិង ដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕

    Share This Post: