ឆ្នាំ២០១៨ ជាឆ្នាំ ដែលពោរពេញដោយរឿងអាស្រូវរបស់ Mark Zuckerberg ហើយទ្រព្យសម្បត្តិក៏ខាតបង់រាប់ពាន់លានដុល្លារដែរ
- BY
- autoadmin
- January 2, 2019
២០១៨ គឺប្រៀបដូចជាឆ្នាំដ៏មហន្តរាយមួយសម្រាប់ក្រុមហ៊ុន ហ្វេសប៊ុក ដោយវាបានបន្សល់ទុកនូវរឿងរ៉ាវជាច្រើន ហើយទ្រព្យសម្បត្តិរបស់នាយកប្រតិបត្តិ និងជាសហស្ថាបនិកលោក Mark Zuckerberg ក៏បានបាត់បង់រាប់ពាន់លានដុល្លារទៅជាមួយ។ លោក Zuckerberg បានចាប់ផ្តើមចុង ឆ្នាំ២០១៧ (ថ្ងៃទី៣១ ខែធ្នូ) ជាមួយនឹងទឹកប្រាក់ប្រហែល ៧៥ពាន់លានដុល្លារ ប៉ុន្តែបើយោងតាមភ្នាក់ងារព័ត៌មាន Bloomberg បានឱ្យដឹងថា លោកមានតម្លៃប្រហែល ៥៣ពាន់លានដុល្លារ ប៉ុណ្ណោះគិតត្រឹមថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ ដោយមានការធ្លាក់ចុះរហូតដល់ ២២ពាន់លានដុល្លារ។
លោក Mark Zuckerberg មានភាគហ៊ុនចំនួន ១៣% នៅក្នុងក្រុមហ៊ុន ហ្វេសប៊ុក ហើយក្នុង ឆ្នាំ២០១៨ លោកត្រូវបានរំខានដោយវិបតិ្តរួមទាំងរឿងអាស្រូវទាក់ទិននឹង Cambridge Analytica, ការចោទប្រកាន់ពីការគ្រប់គ្រងមិនល្អ, ការឱ្យដៃគូរបស់ខ្លួនដឹងពីព័ត៌មានរបស់អ្នកប្រើប្រាស់ និងសំណួរពាក់ព័ន្ធនឹងមាតិកាមិនសមរម្យ។ កាលពីថ្ងៃទី ២៥ ខែកក្កដា តម្លៃភាគហ៊ុនរបស់ ហ្វេសប៊ុក បានធ្លាក់ចុះជាង ២០% បន្ទាប់ពីក្រុមហ៊ុនបានបង្ហាញពីការខកចិត្តនៃប្រាក់ចំណូលក្នុងត្រីមាសទី២។ ចំណុចទាបបំផុតរបស់ភាគហ៊ុន ហ្វេសប៊ុក គឺនៅថ្ងៃទី ២៤ ខែវិច្ឆិកា ដោយទ្រព្យសម្បត្តិរបស់ Zuckerberg គឺធ្លាក់សល់ត្រឹមប្រហែល ៥២ពាន់លានដុល្លារ៕


អត្ថបទ៖ លីដា
ប្រភព៖ businessinsider
- Share This Post:






