ព័ត៌មានជាតិ
ក្រសួងទេសចរណ៍ ចេញសេចក្តីជូនដំណឹងស្តីពី ការបិទអាជីវកម្មការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍
BY Khmernote Media
November 11, 2022
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រសួងទេសចរណ៍បានចេញសេចក្តីជូនដំណឹងស្តីពី ការបិទអាជីវកម្មការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ ចំនួន ០២ ក្រុមហ៊ុន រួមមាន៖

១. ការីទេសចរណ៍ ស៊ី អ៊ិន អ៊ិនធើណេសិនណល ត្រាវែល (C.N International Travel Co.,Ltd)
២. ការីទេសចរណ៍ ហ្រ្គេ ទ្បាញ (ខេមបូឌា) ឯ.ក (Gray Line Cambodia Co.,Ltd)
ក្រសួងទេសចរណ៍នឹងដំណើរការតាមនីតិវិធីក្នុងការអនុញ្ញាតឱ្យបិទអាជីវកម្មការីទេសចរណ៍ ក្នុងរយៈពេល០១ខែទៀត ដោយទុកលទ្ធភាពឱ្យប្រតិបត្តិករទេសចរណ៍ និងសាធារណជនទាំងអស់ធ្វើការតវ៉ា ករណីមានការពាក់ព័ន្ធផ្នែកហិរញ្ញវត្ថុក្នុងប្រតិបត្តិការអាជីវកម្មទេសចរណ៍កន្លងមកដែលមិនទាន់ដោះស្រាយរួចរាល់ជាមួយអាជីវកម្មខាងលើ។ សូមអានសេចក្តីជូនដំណឹងដូចខាងក្រោម៖

ប្រភព៖ ក្រសួងព័ត៌មាន