ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា នៃពិព័រណ៌បច្ចេកវិទ្យាកម្ពុជា ២០២២ បានចាប់ផ្តើមហើយ ធ្វើឡើងរយៈពេល៣ថ្ងៃ នៅកោះពេជ្រ

    BY Naren November 11, 2022
    វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា នៃពិព័រណ៌បច្ចេកវិទ្យាកម្ពុជា ២០២២ បានចាប់ផ្តើមហើយ ធ្វើឡើងរយៈពេល៣ថ្ងៃ នៅកោះពេជ្រ

    (ភ្នំពេញ)៖ វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា នៃពិព័រណ៌បច្ចេកវិទ្យាកម្ពុជា ២០២២ បានចាប់ផ្តើមដំណើរការដោយសុន្ទរកថាស្វាគមន៍របស់ថ្នាក់ដឹកនាំកិត្តិយសមួយចំនួន រួមមាន លោក Remi Pell ប្រធានសមាគមហិរញ្ញវត្ថុនិងបច្ចេកវិទ្យាកម្ពុជា, លោក សុខ វឿន ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា, លោក Raymond Sia Say Guan ប្រធានសមាគមធនាគារនៅកម្ពុជា, លោក Sanjay Chakrabarty នាយកប្រតិបត្តិនៃក្រុមហ៊ុនព្រូដិនសលកម្ពុជា និង ឯកឧត្ដម អ៊ូ ចាន់តារា អគ្គលេខាធិការនៃធនាគារជាតិនៃកម្ពុជា។ វេទិកានេះត្រូវបានប្រកាសបើកដំណើរការជាផ្លូវការដោយ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

    របៀបវារៈបន្ទាប់មានបទបង្ហាញចំនួន ៣ រួមមាន៖ (១) បទបង្ហាញស្ដីពី “ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុនៅអាស៊ាន” ដោយ លោក Sopnendu Mohanty នាយកផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុនៃអាជ្ញាធររូបិយវត្ថុនៃប្រទេសសិង្ហបុរី, (២) បទបង្ហាញស្តីពី “ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា” ដោយ លោក Tomas Pokorny អគ្គលេខាធិការក្រុមប្រឹក្សាភិបាលនៃសមាគមហិរញ្ញវត្ថុនិងបច្ចេកវិទ្យាកម្ពុជា, និងបទបង្ហាញស្តីពី “សេចក្ដីព្រាងគោលនយោបាយអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា” ដោយ ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ”។

    វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា នៃពិព័រណ៌បច្ចេកវិទ្យាកម្ពុជា ២០២២ ធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ១១ រហូតដល់ទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២២ នៅក្នុងអគារ B នៃមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ៕

    Share This Post: