បច្ចេកវិទ្យា

វៀតណាមបានដាក់ឱ្យចូលជាធរមាននូវច្បាប់ស្តីពី សន្តិសុខតាមអ៊ីនធើណេតទៅលើរដ្ឋាភិបាល

BY
autoadmin
January 3, 2019

ច្បាប់មួយនេះនឹងតម្រូវឱ្យក្រុមហ៊ុនអ៊ិនធឺណិតនៅវៀតណាមយកចេញនូវមាតិកា ដែលក្រុមកុម្មុយនីសធ្វើឡើង ដើម្បីប្រឆាំងនឹងរដ្ឋាភិបាល ហើយច្បាប់នេះបានចូលជាធរមានកាលពីម្សិលមិញ ដែលគេហៅវាថាជា «ម៉ូឌែលនៃការគ្រប់គ្រងព័ត៌មាន»។ ច្បាប់នេះចូលជាធរមានមួយសប្តាហ៍ក្រោយពីសមាគមន៍អ្នកកាសែតវៀតណាមបានប្រកាសក្រមសីលធម៌ថ្មី ស្តីពីការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមដោយសមាជិករបស់ខ្លួន និងហាមឃាត់អ្នកយកព័ត៌មានមិនឱ្យបង្ហោះព័ត៌មាន រូបភាព និងយោបល់ដែល «ប្រឆាំង» នឹងរដ្ឋាភិបាល។

យោងតាមរបាយការណ៍មួយនៅលើ Straits Times បានឱ្យដឹងថា ច្បាប់ស្តីពីសន្តិសុខអ៊ិនធើណេតថ្មីនេះបានទទួលការរិះគន់យ៉ាងខ្លាំងពីសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអ្នកតស៊ូមតិសេរីភាពអ៊ិនធឺរណែតដោយពួកគេនិយាយថា វាស្រដៀងទៅនឹងការគ្រប់គ្រងរបស់ចិនទៅលើប្រព័ន្ធអ៊ីនធើណេត។ យ៉ាងណាក៏ដោយច្បាប់ថ្មីនេះ តម្រូវឱ្យក្រុមហ៊ុនអ៊ិនធឺណិតលុបចោលនូវខ្លឹមសារដែលរដ្ឋាភិបាលចាត់ទុកថាជាការ «បំពុល» ។ សារព័ត៌មាន VNExpress ដែលជាបណ្តាញសារព័ត៌មានក្នុងស្រុកក៏បានឱ្យដឹងថា ក្រុមហ៊ុនយក្ស Facebook និង Google ក៏នឹងត្រូវប្រគល់ទិន្នន័យរបស់អ្នកប្រើប្រាស់ប្រសិនជាមានការស្នើសុំពីរដ្ឋាភិបាលវៀតណាម ឬបើពួកគេចង់បើកការិយាល័យតំណាងរបស់ខ្លួននៅវៀតណាម៕

អត្ថបទ៖ លីដា
ប្រភព៖​ vietnaminsider

Share This Post: