ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាស៊ានប្រកាសមិនគាំទ្រ ចំពោះការបង្ហោះមីស៊ីលរបស់កូររ៉េខាងជើង និងករណីសង្គ្រាមអ៊ុយក្រែន ជាមួយរុស្ស៊ី ដោយទទូចឱ្យចូលតុចរចា

    BY Khmernote Media November 13, 2022
    អាស៊ានប្រកាសមិនគាំទ្រ ចំពោះការបង្ហោះមីស៊ីលរបស់កូររ៉េខាងជើង និងករណីសង្គ្រាមអ៊ុយក្រែន ជាមួយរុស្ស៊ី ដោយទទូចឱ្យចូលតុចរចា

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ​ប្រមុខដឹកនាំអាស៊ានបានប្រកាសមិនគាំទ្រ ចំពោះការបាញ់បង្ហោះគ្រាប់មីស៊ីល របស់កូរ៉េខាងជើងនោះទេ ក៏ដូចជាសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន ដោយទទូចឱ្យចូលតុចរចាគ្នា។ នេះបើតាមអ្នកពាក្យនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ នាល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ។​

    ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា និងជាអ្នកនាំពាក្យនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធបានលើកឡើងយ៉ាងដូច្នេះថា «ពាក់ព័ន្ធនឹងកូរ៉េខាងជើងយើងបាន ចេញសេចក្តីថ្លែងការជាហូរហែ ដោយមិនគាំទ្រចំពោះការបង្ហោះមីស៊ីលនោះទេ ដោយយើងជំរុញ ឱ្យពួកគាត់ចូល តុចរចាឱ្យបានឆាប់ទៅតាមដែលអាចធ្វើទៅបាន។ ពីព្រោះថាគ្មានអ្វីដែលក្រៅពីការជជែកគ្នានោះទេ»។

    ឯកឧត្តមបានអះអាងថា អាស៊ានជំរុញឱ្យភាគីកូរ៉េខាងជើងគោរពតាមនូវដំណោះ ស្រាយអ្វីដែលដាក់ចេញនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ឯកឧត្ដមរដ្ឋ លេខាធិការបានអះអាងបន្ថែមថា នៅតំបន់អាស៊ីអាគ្នេយ៍បានកំណត់ថា គ្មានករណីប្រើ អាវុធនុយក្លេអ៊ែ ដូច្នេះនៅក្នុងឧបទ្ធីបកូរ៉េក៏ដូចគ្នាដែរ គឺមិនចង់ឱ្យមានអាវុធនុយក្លេអ៊ែរ ដូចគ្នាដែរ។ ពាក់ព័ន្ធនឹងករណីប្រទេសអ៊ុយក្រែនវិញ អាស៊ានក៏បានចេញសេចក្តី ថ្លែងការណ៍ជាបន្តបន្ទាប់ថាការប្រើអំពើហិង្សាជារឿងមិនល្អនោះទេ ហើយមាន ភាពចាំបាច់ណាស់សម្រាប់ភាគីទាំងអស់ក្នុងការបង្ហាញពីភាពអត់ធ្មត់ខ្ពស់ ហើយងាក ទៅរកតុចរចាជាមួយគ្នា។

    ឯកឧត្តមបញ្ជាក់ថា «កម្ពុជាបានចូលរួមចំណែកក្នុងសេចក្តីព្រាងមួយចំនួន ឬក៏ដំណោះស្រាយមួយចំនួនដែលបានដាក់ចេញនៅអង្គកាសហប្រជាជាតិចំនួន៣ដងហើយ ប៉ុន្តែយើង សង្កត់ធ្ងន់ពីភាពចាប់ចាច់ក្នុងការដោះស្រាយដោយសន្តិវិធីតាមរយៈការសន្ទនា និងស្វែងរកចំណុចរួមមួយដែលចង់បានរបស់ភាគីទាំងអស់»។

    ជាមួយគ្នានេះដែរ ឯកឧត្តមអ្នកនាំពាក្យបានបន្តថា ទោះបីជារឿងតូចធំប៉ុណ្ណា ក៏ដោយការដាក់បញ្ហាលើតុជជែកចរចាគ្នា ដោយបើកទូលាយ ស្មោះត្រង់ និងស្ថាបនាគឺជាចំណុចមួយដែលនាំឱ្យឈានដល់ការបញ្ចប់ជម្លោះមួយនោះទេ។ «ពេលណា យើងអាចនិយាយគ្នាបានគឺមានន័យថាបាត់ច្រកសម្រាប់សន្ទនា ហើយក្នុងសន្ថានភាព បែបនេះនឹងមានបញ្ហា ពិសេសនោះពាក់ព័ន្ធនឹងសន្តិសុខ គឺនាំឱ្យប៉ះទង្គិចគ្នាដោយចេតនា។ ផ្ទុយទៅវិញបើភាគីមានកាទាក់ទងគ្នាជជែកគ្នាសន្ទនាគ្នាគឺជារឿងមួយសំខាន់បំផុត»។ នេះជាការបញ្ជាក់បន្ថែមរបស់ឯកឧត្ដម គង់ ភោគ។

    ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យថ្លែងឱ្យដឹងថា បញ្ហាដែលកើតនៅក្នុងតំបន់ និងសកល គឺជារឿងមួយពិបាកក្នុងការដោះស្រាយ ពិសេសនោះចំនួនភាគីពាក់ព័ន្ធ។ ប៉ុន្តែកម្ពុជា ក្នុងនាមជាប្រធានអាស៊ានគឺចង់ឃើញឱ្យមាន ការដោះស្រាយគ្នា ដោយចូលតុចរចាដើម្បីរកចំណុចរួមមួយ៕ដោយ៖ ប៊ុនរិទ្ធ, សម្រួលផ្សាយ៖ កន ចំណាន

    Share This Post: