ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជំទាវទី១ របស់កូរ៉េខាងត្បូង ចុះសួរសុខទុក្ខកុមារកម្ពុជាមួយរូបដែលមានជំងឺប្រហោងបេះដូង ដល់ផ្ទះ

    BY Naren November 13, 2022
    ជំទាវទី១ របស់កូរ៉េខាងត្បូង ចុះសួរសុខទុក្ខកុមារកម្ពុជាមួយរូបដែលមានជំងឺប្រហោងបេះដូង ដល់ផ្ទះ

    (ភ្នំពេញ)៖ ជំទាវទី១ របស់កូរ៉េខាងត្បូង លោកស្រី kim keon hee បានចុះសួរសុខទុក្ខកុមារកម្ពុជាដែលមានជំងឺប្រហោងបេះដូង កាលពីថ្ងៃសៅរ៍ និងបានលើកទឹកចិត្តក្រុមគ្រួសារ ដោយលើកទឹកចិត្តកុំឲ្យចុះចាញ់ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានកូរ៉េ Yonhap។

    កុមារអាយុ ១៤ឆ្នាំមានជំងឺបេះដូងពីកំណើត ហើយត្រូវជួបលោកស្រី Kim នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Hebron ក្នុងរាជធានីភ្នំពេញ ប៉ុន្តែកុមាររូបនេះមិនសូវស្រួលខ្លួន ហើយលោកស្រី Kim ក៏បានសម្រេចចិត្តទៅលេងគាត់នៅផ្ទះរបស់គាត់ជំនួសវិញ នេះបើយោងតាមការិយាល័យប្រធានាធិបតី។ លោកស្រី បានលើកទឹកចិត្តកុមារនោះថា «អ្នកអាចស៊ូនឹងវាបានទេ? ឆាប់ជា ហើយជួបគ្នានៅកូរ៉េ»។ លោកស្រីបន្តថា«ក្តីសង្ឃឹមពិតជាមាន សូមកុំបោះបង់ក្នុងកាលៈទេសៈណាក៏ដោយ ហើយបន្តទៅមុខទៀត»។

    ការិយាល័យប្រធានាធិបតីបាននិយាយថា ឪពុករបស់កុមារបានស្លាប់ទាំងមុនគេចាប់កំណើត ហើយម្តាយ និងបងប្រុសរបស់គាត់មិនមានសុខភាពល្អ ដោយទុកកុមាររូបនេះឱ្យនៅមើលថែប្អូនថ្លៃរបស់គាត់ដែលធ្វើការជាអ្នកបោសសម្អាតមើលថែជំនួស៕

    រូបភាព៖ Yonhap/ Zea Sal

    Share This Post: