គរបាលស្រុកបវេល ឃាត់ខ្លួនជនសង័្សយមួយក្រុមមុខសញ្ញា ជិះម៉ូតូកៀរជនរងគ្រោះធាក់ផ្តួលយកម៉ូតូ
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា កាលពីថ្ងៃអាទិត្យ ៥រោច ខែកត្តិក ឆ្នាំខាលចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ២០និង៣០នាទី នៅចំណុចក្រុមទី០៥ ភូមិបឹងសង្កែ ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង ខេត្តបាត់ដំបង។
ជនសង័្សយមួយក្រុមបាន(ជិះម៉ូតូកៀរជនរងគ្រោះហើយធាក់ផ្តួលយកម៉ូតូ) ពីជនរងគ្រោះឈ្មោះ ម៉ាន់ វិឡៃ ភេទប្រុស អាយុ ៣៣ ឆ្នាំមានទីលំនៅភូមិបឹងសង្កែ ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង ខណៈជនរងគ្រោះកំពុងជិះម៉ូតូដល់ចំណុចខាងលើដោយក្រុមជនសង័្សយ យកបានម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរី២០២២ ពណ៌ខ្មៅពាក់ស្លាកលេខ បាត់ដំបង-0036។
នៅក្រោយកើតហេតុដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងរួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេលបានដឹកនាំកម្លាំងជំនាញនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកបវេល រួមសហការជាមួយនគរបាលស្រុកថ្មគោលដែលមានលោកវរសេនីយ៍ទោ ប៉ាង ផង់ ជាអធិការនគរបាលស្រុកស្តីទី បានធ្វើការស្ទាក់បង្រ្កាបក្រុមជនសង័្សយខាងលើបានចំនួន០៤នាក់គឺ៖
១-ឈ្មោះ វ៉ន ច័ន្ទតារា ភេទប្រុស អាយុ ២១ ឆ្នាំរស់នៅភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
២-ឈ្មោះ វ៉ាន់ ឌី ភេទប្រុស អាយុ២១ឆ្នាំ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
៣-ឈ្មោះ យន់ វិសាល ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
៤-ឈ្មោះ ដេត វិក្ឌូ ហៅឌួ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិដីស ឃុំក្បាលស្ពាន ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
-ដកហូតបាន ម៉ូតូចំនួន២គ្រឿងដែលជាមធ្យោបាយជិះប្រព្រឹត្តបទល្មើស។
១-ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ស ស៊េរី២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1JB 9643
២-ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរី២០១៨ ពាក់ស្លាកលេខ បាត់ដំបង1AH-0518 ។ រីឯម៉ូតូរបស់ជនរងគ្រោះត្រូវបក្សពួកគេផ្សេងទៀតជិះគេចខ្លួនបាត់ ដែលពេលនេះសមត្ថកិច្ចកំពុងសហការស្រាវជ្រាវនិងស្វែងរកបន្តទៀត។
បច្ចុប្បន្នជនសង្ស័យចំនួន០៤នាក់ខាងលើត្រូវបានឃាត់ខ្លួននិងកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញខេត្តអនុវត្តតាមនីតិវិធីច្បាប់៕

Processed with Rookie Cam