ព្រះចៅស៊ុលតង់ នៃប្រទេសព្រុយណេ បានយាងចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញហើយនារសៀលនេះ
(ភ្នំពេញ)៖ ព្រះចៅ ស៊ុល តង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយ អ៊ីហ្សាឌីន វ៉ាឌូឡាហ៍ ព្រះមហាក្សត្រ នៃប្រ៊ុយណេដារូស្សាឡាម និងព្រះរាជគណៈប្រតិភូ យាង និងអញ្ជើញចេញពីអាកាស យានដ្ឋានអន្តរជាតិភ្នំពេញ ដោយមានការអញ្ជើញថ្វាយព្រះរាជដំណើរដោយ សម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយកនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ដ្រីក្រសួងព្រះបរមរាជ វាំង នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។

សូមរំលឹកថាព្រះចៅស៊ុលតង់ នៃប្រទេសព្រុយណេដារូហ្សាឡឹម បានយាងមកដល់ទីក្រុងភ្នំពេញ កាលពីថ្ងៃទី០៩ ខែវិច្ជិកា ឆ្នាំ២០២២ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ និងក្នុងឱកាសព្រះអង្គយាងមកបំពេញរាជទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ស្របពេលដែលប្រទេសទាំងពីរ ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតនៅក្នុងឆ្នាំនេះ៕




ប្រភព៖ AKP
រូបថត៖ សួស សាវី