ព័ត៌មានជាតិ
រាជរដ្ឋាភិបាល អនុញ្ញាតឱ្យក្រសួងការពារជាតិ រើសនិស្សិត-សិស្ស ចូលបណ្ដុះបណ្ដាលនាយទាហាន ចំនួន ៦២០នាក់ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២៣
BY Khmernote Media
November 15, 2022
រាជធានីភ្នំពេញ៖ យោងតាមការសារលិខិតរបស់ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យក្រសួងការពារជាតិ រើសនិស្សិត-សិស្ស ចូលបណ្ដុះបណ្ដាលនាយទាហាន នៃកងយោធពលខេមរភូមិន្ទចំនួន ៦២០នាក់ ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២៣តទៅ។

នៅក្នុងសេចក្ដីសម្រេច អនុញ្ញាតឱ្យក្រសួងការពារជាតិ ជ្រើសរើសនិស្សិត សិស្សចំនួន ៦២៩នាក់ ចូលបណ្ដុះបណ្ដាលនាយទាហានសកម្មចំនួន ២០០នាក់ នៅសាលានាយទាហានសកម្ម និងបណ្តុះបណ្តាលនាយទាហានទ័ពជើងគោក ចំនួន២៥០(ពីររយហាសិប)នាក់ និងនាយទាហានបន្តវេន ចំនួន១៧០ (មួយរយចិតសិប)នាក់ នៅវិទ្យាស្ថានទ័ពជើងគោក ជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំសិក្សា២០២៣នេះតទៅ៕


ប្រភព៖ ទីស្តីការគណៈរដ្ឋមន្រ្តី (Office of the Council of Ministers)